v9
V9BET

ក្រោយជាពីរបួស! ខ្សែបម្រើ Oxlade-Chamberlain បន្តកិច្ចសន្យាថ្មីជាមួយ Liverpool

4 weeks ago​ | ដោយ V-Dr

Alex Oxlade-Chamberlain បានបន្តកុងត្រាបន្តជាមួយក្រុមហង្សក្រហម Liverpool រហូតដល់ឆ្នាំ ២០២៣។ កីឡាករវ័យ ២៥ឆ្នាំរូបនេះ បានវិលត្រឡប់មកវិញកាលពីខែមេសាបន្ទាប់ពីខកខានរយៈពេលមួយឆ្នាំដោយ សាររបួសជង្គង់ធ្ងន់ធ្ងរកំលុងការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៃក្របខ័ណ្ឌ Champions League ទល់នឹងក្រុម Roma ក្នុងឆ្នាំ២០១៨។

កិច្ចព្រមព្រៀងចាស់របស់អតីតខ្សែបម្រើ Arsenal រូបនេះមានសុពលភាពនៅត្រឹមឆ្នាំ ២០២២ ខណៈកីឡាករអន្តរជាតិអង់គ្លេសរូបនេះបានផ្តល់បទសម្ភាសន៏ដល់ BBC ថា: វាពិតជាគួរឱ្យរំភើបណាស់សម្រាប់ខ្ញុំដែលត្រូវបានក្លឹបបន្តកិច្ចសន្យាថ្មី សង្ឃឹមថាខ្ញុំអាចធ្វើបានល្អដើម្បីធ្វើការកែប្រែស្ថានភាពកាលពីឆ្នាំទៅ។

Oxlade-Chamberlain ធ្លាប់បង្ហាញខ្លួនអោយជម្រើសជាតិតោកំណាចអង់គ្លេសចំនួន ៣២ប្រកួត បន្ថែមថា: ខ្ញុំសន្យាចំពោះអ្នកគាំទ្រថាខ្ញុំនឹងផ្តល់ឱ្យពួកគេនូវអ្វីគ្រប់យ៉ាងដើម្បីក្លឹបឆ្ពោះទៅមុខជានិច្ច។ Oxlade-Chamberlain បានបង្ហាញខ្លួនជាលើកដំបូងក្នុងក្របខ័ណ្ឌ Premier League ចាប់តាំងពីខែមេសា ឆ្នាំ២០១៨ ទល់នឹង Southampton នៅថ្ងៃសៅរ៍ដោយលេង ៨៩នាទី។ និងបង្ហាញខ្លួនលើកដំបូងបំផុតក្រោយរងរបួសជាមួយឪកាសឈ្នះពានរង្វាន់ Super Cup ទល់នឹងក្រុមតោខៀវនៅថ្ងៃទី១៤ ខែសីហា ប៉ុន្តែរូបគេចូលលេងបានត្រឹមតែ ៤៥នាទីប៉ុណ្ណោះ។

កែសម្រួលដោយ៖ Cambosport
ប្រភព៖ BBC



ពេលនេះលោកអ្នកអាចប្រើប្រាស់កម្មវិធី V9BET តាមរយះទូរស័ព្ទដៃ យ៉ាងងាយស្រួល លឿននិងរហ័ស
ពត័មានបន្ថែម: http://camsoccer.net

Loading...
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.