Arjen Robben ប្រាប់ឈ្មោះគ្រូបង្វឹកល្អបំផុតដែលរូបគេជួបក្នុងអាជីព

6 months ago​ | ដោយ V-Dr

ខ្សែបម្រើស្លាបដែលទើបចូលនិវត្តន៏ពីពិភពបាល់ទាត់ Arjen Robben បានស្ងើចសរសើរ អតីតគ្រូបង្វឹករបស់ខ្លួនគឺលោក Pep Guardiola ថាជាអ្នកចាត់ការឆ្នើមបំផុតក្នុងអាជីពដែលរូបគេធ្លាប់ធ្វើការជាមួយ។ អតីតកីឡាករហូឡង់ជំនាញប្រើជើងឆ្វេងរូបនេះធ្លាប់បានរួមការងារជាមួយគ្រូបង្វឹកល្បីឈ្មោះ ជាច្រើនរួមមាន លោក Jose Mourinho និងលោក Louis van Gaal ប៉ុន្តែ Robben អតីតកីឡាករក្រុម Chelsea, PSV និង Real Madrid រូបនេះបានជ្រើសរើសយកអតីតគ្រូបង្វឹកក្រុម Bayern Munich លោក Pep Guardiola។

Robben លេងក្រោមការដឹកនាំរបស់លោក Guardiola នៅ Bayern ចន្លោះឆ្នាំ ២០១៣ និង ២០១៦ និងបានឈ្នះពានរង្វាន់បីក្នុងចំនោមពានរង្វាន់ Bundesliga ចំនួន ៨ដងរបស់គាត់ខណៈដែលគ្រូបង្វឹកសញ្ជាតិអេស្ប៉ាញរូបនេះនៅដឹកនាំ។ ទោះបីជាយ៉ាងណា Robben ក៏ធ្លាប់លេងក្រោមការដឹកនាំរបស់គ្រូបង្វឹកដ៏ល្បីល្បាញ Heynckes នៅពេលរូបគេ បានឈ្នះពានរង្វាន់ជើងឯកយូហ្វាឆេមពានលីក ក្នុងឆ្នាំ២០១៣ ក្រោយរកគ្រាប់បាល់ជ័យជម្នះនៅនាទីទី៨៩ ក្នុងលទ្ធផល Bayern ២-១ លើក្រុម Borussia Dortmund នៅកីឡាដ្ឋាន Wembley។

Robben បាននិយាយថា: ពិតណាស់វាពិបាកអោយខ្ញុំ ជ្រើសយកគ្រូបង្វឹកមួយណាដែលមានទេពកោសល្យនៅ ពេលដែលខ្ញ្ញុំបានជួបគាត់នៅ Allianz Arena ខ្ញុំមាន អាយុ ៣០ឆ្នាំហើយ។ ប៉ុន្តែក្រោមការដឹកនាំរបស់គាត់ខ្ញុំ មានការរីកចម្រើនច្រើនឡើងវិញ។ និយាយរួមចាប់តាំងពីខ្ញុំបានលេងនៅក្នុងមុខតំណែងផ្សេងគ្នាជាតួនាទី ដែល ខ្ញុំមិនដែលគិតថាខ្ញុំអាចនិងនឹងលេងនៅទីនោះក្រោមការបង្ហាត់បង្ហាញរបស់គាត់ គឺលោក Pep

កែសម្រួលដោយ៖ Cambosport
ប្រភព៖ sport-english

Loading...
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.