v9
V9BET

Ronaldo ថាខ្លួនអាចមានតម្លៃថ្លៃបំផុត ប្រសិនពេលនេះរូបគេមានវ័យ ២៥ឆ្នាំ

4 weeks ago​ | ដោយ V-Dr

Cristiano Ronaldo ជឿជាក់ថាប្រសិនគិតត្រឹមរដូវកាលថ្មី ២០១៩-២០២០ហើយរូបគេមានវ័យតែ ២៥ឆ្នាំនោះតម្លៃខ្លួនរហូតគេអាចមានតម្លៃរហូតដល់ ៣០០លានយូរ៉ូនៅក្នុងទីផ្សារដោះដូរកីឡាករនាពេលបច្ចុប្បន្ននេះ។

គួរបញ្ចាក់ថាក្រុម Juventus បានចំណាយប្រាក់ ១១២លានយូរ៉ូបូករួមផលប្រយោជន៏ផ្សេងទៀត ដើម្បីចុះហត្ថលេខានាំយកប្រធានក្រុមជម្រើសជាតិព័រទុយហ្កាល់ពី Real Madrid ក្នុងឆ្នាំ ២០១៨។ បច្ចុប្បន្នគឺមានតែកីឡាករ ៥នាក់ប៉ុណ្ណោះដែលជាប់កំនត់ត្រាផ្ទេរចេញពីក្លឹបចាស់ទៅកាន់ក្លឹបថ្មីក្នុង តម្លៃខ្លួនថ្លៃបំផុតក្នុងពិភពបាល់ទាត់គឺ Neymar, Kylian Mbappe, Joao Felix, Antoine Griezmann និង Philippe Coutinho។

កំពូលតារាឆ្នើមម្ចាស់ពានបាល់មាស(Ballon D’or )៥សម័យមានវ័យ ៣៤ឆ្នាំរូបនេះ បានប្រាប់ទូរទស្សន៍ ព័រទុយហ្កាល់ TVI ថា: ពេលនេះមានការផ្តោតអារម្មណ៍ជាខ្លាំងទៅលើសក្តានុពលនៃសមត្ថភាពរបស់កីឡាករ ហើយនិងឧស្សាហកម្មបាល់ទាត់គឺខុសគ្នា។ ខ្ញុំចាត់ទុកករណីរបស់ Joao Felix មួយឡែក។ សព្វថ្ងៃកីឡាករឆ្នើមបំផុតនៅក្នុងលីកកំពូលនីមួយៗមានតម្លៃមិនតិចជាង ១០០លានផោនយូរ៉ូទេ ទោះបីជាគ្មានអំណះអំណាងច្បាស់លាស់ ប៉ុន្តែពិភពបាល់ទាត់ពេលនេះគឺមានការចរាចរណ៏សាច់ប្រាក់ច្រើនបំផុត

កែសម្រួលដោយ៖ Cambosport
ប្រភព៖ sportskeeda



ពេលនេះលោកអ្នកអាចប្រើប្រាស់កម្មវិធី V9BET តាមរយះទូរស័ព្ទដៃ យ៉ាងងាយស្រួល លឿននិងរហ័ស
ពត័មានបន្ថែម: http://camsoccer.net

Loading...
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.