v9
V9BET

Liverpool ត្រូវជួបការសាកល្បងពិតប្រាកដ ពេលប៉ះ Arsenal ថ្ងៃសៅរ៍នេះ

4 weeks ago​ | ដោយ V-Dr

ការទទួលស្គាល់របស់លោក Unai Emery ដែលជាគ្រូបង្វឹករបស់ក្រុម Arsenal ថា ក្រុមរបស់លោក «មិនចង់លេងនៅពេលជួបក្រុម Liverpool ឡើយ» គឺជាការបង្ហាញពីការខ្វះនូវការជឿជាក់របស់គ្រូបង្វឹកម្នាក់ដែលនឹងដឹកនាំក្រុមរបស់លោកទៅកាន់ទឹកដី Anfield នៅថ្ងៃសៅរ៍នេះ។

ប៉ុន្តែ គ្រូបង្វឹកសញ្ជាតិអេស្ប៉ាញរូបនេះ នឹងមានការជឿជាក់ច្រើនជាងមុន ខណៈដែលក្រុមកាំភ្លើងធំរបស់លោក កំពុងតែបង្ហាញពីសមត្ថភាពដ៏ខ្លាំងរបស់ពួកគេនៅរដូវកាលនេះ។ ប៉ុន្តែ លោក Jurgen Klopp មិនធ្លាប់ចាញ់សោះក្នុងការជួបគ្នាក្នុងក្របខ័ណ្ឌ Premier League ជាមួយនឹងក្រុម Arsenal ចំនួន៧លើកកាលពីមុន ហើយក្រុមរបស់លោកបានផ្តួលក្រុមគាំភ្លើងធំក្នុងលទ្ធផល ៤-០ លើទឹកដីខ្លួនឯង ក្នុងរយៈពេល២រដូវកាលចុងក្រោយនេះ។ ប៉ុន្តែ ទោះបីជាយ៉ាងណា ក្រុមរបស់លោក Unai Emery សង្ឃឹមថា ការទិញចូលកីឡាករថ្មីៗនៅរដូវក្តៅនេះ នឹងជួយបន្ថែមភាពខ្លាំងដល់ពួកគេ ស្របពេលដែល Liverpool មិនបានទិញចូលកីឡាករថ្មីឡើយ។ Liverpool បាននាំមុខលើក្រុម Arsenal រហូតដល់ទៅ២៧ពិន្ទុកាលពីរដូវកាលមុន។

លោក Emery អាចនឹងដាក់ឲ្យកីឡាករចំណូលថ្មី Nicolas Pepe ដែលមានតម្លៃខ្លួន៧២លានផោន (ស្មើនឹង៨៧លានដុល្លារអាមេរិក) ចូលលេងក្នុងជម្រើសដំបូង ស្របពេលដែលខ្សែបម្រើ Dani Ceballos ដែលខ្ចីជើងពីក្លិប Real Madrid បានបង្កើតការភ្ញាក់ផ្អើលតាមរយៈការស៊ុតបាល់បញ្ចូលទី២គ្រាប់ក្នុងពេលក្រុមខ្លួនយកឈ្នះលើក្រុម Burnley កាលពីចុងសប្តាហ៍មុន៕

កែសម្រួលដោយ៖ Cambosport
ប្រភពព័ត៌មាន៖ worldsoccertalk

Loading...
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.