v9
V9BET

Hazard អោយ Real Madrid បំភ្លេច Neymar ហើយទិញខ្សែបម្រើ Man.U ម្នាក់នេះជំនួសវិញ

1 month ago​ | ដោយ V-Dr

សារព័ត៌មាន Diario Gol នៅអេស៉្បាញបានចុះផ្សាយថាសមាជិកថ្មី Eden Hazard កំពុងអំពាវនាវឱ្យក្លឹបអធិរាជសបំភ្លេចក្តីសុបិន្តក្នុងចុះហត្ថលេខានាំយកខ្សែប្រយុទ្ធ Neymar មកកាន់ទឹកដី Santiago Bernabeu ហើយបង្កើនការចរចារដើម្បីផ្ទេរយកខ្សែបម្រើ Paul Pogba របស់ក្រុម Man.United មកជំនួសវិញ។ មូលហេតុក៏ព្រោះតែការយល់ឃើញរបស់ប្រធានក្រុម Sergio Ramos និងគ្រូបង្វឹក Zinedine Zidane ត្រូវបានប្រភពខាងលើចុះផ្សាយថាពួកគេទាំងពីរក៏ឯកភាពតាមការយល់ឃើញរបស់ Hazard លើករណីដូចគ្នានេះដែរ ខណៈទីផ្សារដោះដូរកីឡាករអ៊ឺរ៉ុបនិងត្រូវបិទក្នុងរយៈពេលពីរទៅបីថ្ងៃខាងមុខនេះ។

Pogba មានទំនាក់ទំនងនិងការចាប់អារម្មណ៏ពីសំណាក់ក្លឹប Real Madrid អស់រយៈពេលជាច្រើនខែមក ហើយប៉ុន្តែបិសាចក្រហម បានទាមទារប្រាក់យ៉ាងច្រើនសម្រាប់កិច្ចព្រមព្រៀងនេះ។ ផ្ទុយទៅវិញ Florentino Perez នៅតែចង់បាន Neymar ប៉ុន្តែផ្អែកលើតម្លៃខ្លួនក្លឹបអាចពិចារណាការចុះហត្ថលេខានាំយកខ្សែបម្រើ Pogba មករួមក្រុមច្រើនជាង Neymar ខណៈដែលកីឡាករអន្តរជាតិបារាំងរូបនេះនៅមិនទាន់ប្រាកដពីអនាគតរបស់ខ្លួននៅកីឡាដ្ឋាន Old Trafford និងទៅជាយ៉ាងណាពិតប្រាកដនោះដែរ។

កែសម្រួលដោយ៖ Cambosport
ប្រភព៖ foxsportsasia

Loading...
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.