v9
V9BET

តើ ឡុង សុភី ឬ Rambo ដែលត្រូវឡើងដណ្តើមលុយ៤ពាន់ដុល្លារជាមួយ រឿង សោភ័ណ្ឌ?

1 month ago​ | ដោយ V-Dr

កីឡាករលេងជង្គង់របស់កម្ពុជា ឡុង សុភី នឹងត្រូវធ្វើការប្រកួតជម្រុះជាមួយអ្នកប្រដាល់ថៃ Rambo Phat នៅលើសង្វៀន CNC នាល្ងាចថ្ងៃសៅរ៍ខាងមុខនេះ ដើម្បីរកអ្នកឈ្នះឡើងទៅប្រកួតនៅវគ្គផ្តាច់ព្រ័ត្រ។ ចំណែក ម៉ឺន មេឃា និង ផាន រះ ក៏ត្រូវបានដាក់ឲ្យប្រកួតមិត្តភាពអន្តរជាតិ នៅថ្ងៃនោះផងដែរ។

ដៃគូរបស់ ឡុង សុភី Rambo Phat មិនធ្លាប់មកប្រកួតនៅកម្ពុជានោះទេ ប៉ុន្តែរូបគេក៏ធ្លាប់បានឈ្នះខ្សែក្រវាត់ សម្រាប់ការប្រកួតនៅប្រទេសថៃផងដែរ ហើយបទពិសោធប្រកួតរបស់គេ ក៏ប្រហាក់ប្រហែលនឹងម្ចាស់ខ្សែក្រវាត់ច្រើនស្ថានប័ន ឡុង សុភី របស់ក្លិបសាលវ័ន្តកីឡា ផងដែរ។

កីឡាករវ័យ២៨ឆ្នាំ ឡុង សុភី ធ្លាប់ប្រកួតបាន១៥៦ដង ឈ្នះ១០៤ ចាញ់៣៥ និងស្មើ៧ ហើយធ្លាប់ផ្តួលគូប្រកួតឲ្យសន្លប់៤៧ដង។ ចំណែកកីឡាករវ័យ២៨ឆ្នាំ និងមានកម្ពស់ស្មើ ឡុង សភី Rambo Phat ធ្លាប់ប្រកួត១៣០ដង ឈ្នះ៩៥ ចាញ់៣០ ស្មើ៥ និងធ្លាប់ផ្តួលគូប្រកួតឲ្យសន្លប់២០ដង។

ការជួបគ្នាលើកដំបូងរវាងកីឡាករសម្បូរបទពិសោធ ឡុង សុភី និង Rambo Phat លើកនេះ វាបានក្លាយជាការប្រកួតដ៏ចាប់អារម្មណ៍បំផុត ព្រោះអ្នកឈ្នះក្នុងវគ្គជម្រុះនេះ នឹងត្រូវឡើងទៅជួបជើងខ្លាំង រឿង សោភ័ណ្ឌ ដើម្បីដណ្តើមយកប្រាក់រង្វាន់៤០០០ដុល្លារ នៅវគ្គផ្តាច់ព្រ័ត្រ ព្រោះ រឿង សោភ័ណ្ឌ បានយកឈ្នះជើងខ្លាំងរបស់ថៃ Korng Thailand ដោយពិន្ទុ នៅវគ្គជម្រុះ កាលពីថ្ងៃសៅរ៍សប្តាហ៍មុន។

ចំណែកជើងខ្លាំង ម៉ឺន មេឃា ដែលជាកូនបង្កើតរបស់ អេ ភូថង នឹងត្រូវជួបជាមួយអ្នកប្រដាល់អ៊ីរ៉ង់ Farshad Bayat ក្នុងទម្ងន់៦០គីឡូក្រាម។ កីឡាករវ័យ១៨ឆ្នាំ ម៉ឺន មេឃា មានបទពិសោធប្រកួតច្រើនជាង Farshad តែគេទាបជាងអ៊ីរ៉ង់ម្នាក់នេះ ព្រោះ មេឃា ធ្លាប់ប្រកួតបាន៤២ដង ឈ្នះ៣៨ និងចាញ់៤ដង ហើយ៩ប្រកួតចុងក្រោយនេះគេឈ្នះរហូត ខណៈ Farshad ធ្លាប់ប្រកួតបាន២៩ដង ឈ្នះ២៥ និងចាញ់៤ដង។

ជាមួយគ្នានេះកីឡាករវ័យ២២ឆ្នាំ ផាន រះ នឹងត្រូវប្រឈមជាមួយជើងខ្លាំងវ័យ២៣ឆ្នាំរបស់ថៃ Phit Nam Ek ក្នុងទម្ងន់៦០កីឡូក្រាម។ ផាន រះ មានបទពិសោធប្រកួតតិចជាងថៃម្នាក់នេះចំនួន១៧ដង ហើយសមត្ថភាពប្រកួតក៏ ផាន់ រះ ពិបាកយកឈ្នះ Phit Nam Ek ផងដែរ ព្រោះសូម្បីតែ ម៉ឺន មេឃា ក៏បានយកឈ្នះពិន្ទុថៃម្នាក់នេះ ដោយការលំបាកផងដែរ៕

កែសម្រួលដោយ៖ Cambosport

Loading...
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.