v9
V9BET

CAMSOC នឹងរៀបចំការប្រឡងជ្រើសរើសស្លាកសញ្ញា និងនិមិត្តរូប សម្រាប់ប្រើនៅស៊ីហ្គេម ២០២៣

1 month ago​ | ដោយ V-Dr

គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ SEA Games លើកទី៣២ ឆ្នាំ២០២៣ ហៅកាត់ថា CAMSOC បាននឹងកំពុងប្រកាសស្វែងរករកបេក្ខជន ដែលមានជំនាញខាងគូររូប ឲ្យចូលរួមប្រឡងប្រណាំងជ្រើសរើសគំនូរ ជាស្លាកសញ្ញា (Logo) និងនិមិត្តរូប (Mascot) សម្រាប់យកទៅប្រើប្រាស់ជាផ្លូវការ ក្នុងការប្រកួតស៊ីហ្គេម ឆ្នាំ២០២៣ នៅកម្ពុជា។

យ៉ាងណាក៏ដោយ បើតាមសេចក្តីជូនដំណឹងរបស់ CAMSOC គឺការប្រឡងប្រណាំងជ្រើសរើសគំនូរ Logo និង Mascot នេះ ត្រូវបានកំណត់យកបេក្ខភាព ដែលមានអាយុលើសពី១៥ឆ្នាំឡើង ឲ្យចូលប្រឡង និងជាជនជាតិខ្មែរ-សញ្ជាតិខ្មែរ។

ជាមួយគ្នានេះ បេក្ខជនទាំងអស់ ត្រូវដាក់ស្នាដៃរបស់ខ្លួនជាសំណៅដើមដល់លេខាធិការដ្ឋាន CAMSOC ក្នុងអាគារគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ឲ្យបានមុនថ្ងៃទី ៣០ ខែវិច្ឆិកា ឆ្នាំ២០១៩ ហើយការជ្រើសរើសម្ចាស់ជយលាភី ត្រូវគោរពតាមការវិនិច្ឆ័យរបស់ CAMSOC។

សម្រាប់ម្ចាស់ជយលាភីត្រូវផ្តល់សិទ្ធិប្រើប្រាស់ Logo-Mascot ជាស្នាដៃរបស់ជយលាភីផ្តាច់មុខដល់ CAMSOC ហើយម្ចាស់ជយលាភី នឹងទទួលបានកិត្តិយសជាភ្ញៀវពិសេសរបស់ CAMSOC ក្នុងកម្មវិធីប្រកួតកីឡា SEA Games ឆ្នាំ២០២៣ និងទទួលបានប្រាក់រង្វាន់លើកទឹកចិត្តពី CAMSOC ផងដែរ៕

កែសម្រួលដោយ៖ Cambosport

Loading...
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.