Neymar ធ្វើឲ្យអ្នកគាំទ្រ Barca រំភើប ក្រោយបង្ហោះសារលើ Instagram

6 months ago​ | ដោយ V-Dr

អ្នកគាំទ្ររបស់ក្លិប Barcelona បានចាប់ផ្តើមរំភើប ខណៈដែលពួកគេមានអារម្មណ៍ថា Neymar បានបង្ហើបពីការផ្ទេរមួយនៅលើបណ្តាញសង្គម Instagram។ Neymar កំពុងតែព្យាយាមចាកចេញពីក្លិប Paris Saint-Germain ត្រឹមតែរយៈពេល ២ឆ្នាំ បន្ទាប់ចូលរួមជាមួយនឹងក្លិបស្ថិតក្នុងក្របខ័ណ្ឌ Ligue 1 មួយនេះ សម្រាប់តម្លៃខ្លួនជាកំណត់ត្រាពិភពលោកចំនួន ២០០លានផោន។

ខ្សែប្រយុទ្ធអន្តរជាតិប្រេស៊ីលរូបនេះ ចង់វិលទៅកាន់ក្របខ័ណ្ឌ La Liga វិញ ខណៈដែលក្លិប Real Madrid និង Barcelona សុទ្ធសឹងចាប់អារម្មណ៍ទៅលើការចុះហត្ថលេខាជាមួយនឹងរូបគេ នៅមុនពេលថ្ងៃបិទទីផ្សារដោះដូរកីឡាករនាថ្ងៃទី២ ខែកញ្ញា។ ប៉ុន្តែ ទោះបីជាយ៉ាងណា វាហាក់បង្ហាញថា កីឡាករវ័យ២៦ឆ្នាំរូបនេះ ចង់វិលទៅកាន់ក្លិប Barcelona វិញ ខណៈដែលរូបគេបានចុច Like វីដេអូរបស់ Lionel Messi ក្នុងពេលវិលទៅហ្វឹកហាត់វិញ។ បញ្ហារបួសជើង បានធ្វើឲ្យ Messi អវត្តមានក្នុងការប្រកួតបើករដូវកាល ដែលនៅពេលនោះ ក្រុម Barcelona បានរងបរាជ័យក្រោមស្នាដៃក្រុម Athletic Bilbao។ ប៉ុន្តែ តារាឆ្នើមអន្តរជាតិអាហ្សង់ទីនរូបនេះ ត្រូវបានគេថតជាប់ពេលកំពុងតែហ្វឹកហាត់ ខណៈដែលរូបគេបានហ្វឹហាត់ជាមួយនឹងការប្រើប្រាស់ល្បឿនរត់ជាបន្តបន្ទាប់លើវាលខ្សាច់។

Neymar បានចុច Like លើវីដេអូនោះ ដោយដឹងថា វានឹងផ្តល់ការចាប់អារម្មណ៍ដល់សាធារណៈជន។ អ្នកគាំទ្ររបស់ Barcelona ពិតជាសង្ឃឹមថា Neymar វិលទៅកាន់កីឡដ្ឋាន Nou Camp វិញ៕

កែសម្រួលដោយ៖ Cambosport
ប្រភពព័ត៌មាន៖ Express.co.uk

Loading...
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.