v9
V9BET

Floyd បានបង្ហើបថារូបគេនឹង​ជួប​ជា​មួយ Pacquiao និយាយរឿងការប្រកួតម្តងទៀតនៅ​​អារ៉ា​ប៊ី​សា​អូ​ឌីត

1 month ago​ | ដោយ V-Dr

ជើងខ្លាំងវ៉ៃមិនដែលចាញ់ Floyd Mayweather បានបង្ហើបប្រាប់ Dailymail ថារូបគេនឹងជួប ពិភាក្សាជា មួយគូសត្រូវចាស់ Manny Pacquiao ដើម្បីរកផ្លូវក្នុងការប្រកួតគ្នាជាលើកទី២ ទៀត ក្រោយពេលយកឈ្នះដោយពិន្ទុ ទាំងចម្រូងចម្រាសកាលពី ៤ឆ្នាំមុននៅអាមេរិក ក្នុងការប្រកួត ១២ទឹកពេញ។

ក្នុងជំនួបនោះដែរ បុរសវ័យ ៤១ឆ្នាំជនជាតិអាមេរិក Floyd ក៏បានបង្ហើបពីការទាមទារតម្លៃខ្លួន ហើយក៏ដើម្បី ឆ្លើយពីការ អន្ទងចិត្តរបស់ Pac Man ដែលស្នើសុំឲ្យរូបគេចាកចេញពីការចូលនិវត្តន៍មកប្រកួតគ្នាជាលើកទី២ ជាយូរមកហើយដែរ ដ្បិតកីឡាករហ្វីលីពីន វ័យ ៤០ឆ្នាំ Manny Pacquiao បានផ្តួលជនរួមជាតិរបស់ Floyd Mayweather ២រូបរួចមកហើយរួមមាន Adrien Broner និងចុងក្រោយឈ្នះពិន្ទុ Keith Thurman យកបានខ្សែក្រវាត់ WBA ផងដែរ។

Floyd បានបង្ហោះវីដេអូនៅក្នុងបណ្តាញសង្គមថា «ខ្ញុំចង់និយាយថា អរគុណដល់អ្នករាល់គ្នា។ វាកិត្តិយសខ្លាំង ណាស់ ក្នុងការមកកាន់ប្រទេសអារ៉ាប៊ីសាអូឌីត ដើម្បីចូលតុចរចាជាមួយនឹង Manny Pacquiao ក្នុងការប្រកួតឡើងវិញ»។

គួររំលឹកផងដែរថា កីឡាករប្រដាល់សកល Floyd Mayweather បានកំពុងកាន់កំណត់ត្រាវ៉ៃ ៥០ដង មិនដែលចាញ់ និងស្មើឡើយ បន្ទាប់ពីផ្តួល Conor McGregor ឲ្យបោះបង់ការប្រកួតត្រឹមទឹកទី១០ ដែលជា ១ប្រកួតចុងក្រោយរបស់ គេ និងកំពុងគ្រប់គ្រងខ្សែក្រវាត់ទម្ងន់មធ្យមពិភពលោក WBC ផងដែរ គ្រាដែល Manny Pacquiao មានខ្សែក្រវាត់ ២ក្នុងដៃផងដែររួមមាន WBA «Regular» និងខ្សែក្រវាត់ WBA «Super»៕

ប្រភព៖ Dailymail

Loading...
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.