v9
V9BET

ក្រុមស្វាយរៀង កើនភាគរយក្នុងការឈ្នះពាន រីឯភ្នំពេញក្រោន និងទ័ព បន្តឈរនៅលើទីតាំងចាស់

1 month ago​ | ដោយ V-Dr

ក្រុមព្រះខ័នរាជស្វាយរៀង បានកើនភាគរយកាន់តែខ្ពស់ ក្នុងការឆ្ពោះទៅរកការឈ្នះពានលីកកំពូលកម្ពុជា ឆ្នាំ២០១៩នេះ បន្ទាប់ពីពួកគេ រកបាន៣ពិន្ទុបន្ថែម ស្របពេលគូប្រកួតរបស់ខ្លួន បានថមថយឱកាស ក្នុងការប្រជែងនោះ ចំណែកភ្នំពេញក្រោន និងក្រសួងការពារជាតិ សុទ្ធតែបន្តរកបានជ័យជម្នះ ដើម្បីរក្សាទីតាំងរបស់ខ្លួន។

សម្រាប់ការប្រកួតប្រចាំសប្តាហ៍ទី២០នេះ ក្រុមព្រះខ័នរាជស្វាយរៀង បានបន្តយកឈ្នះក្រុមខេត្តកំពង់ចាម ៥-០។ បើទោះបីជាលទ្ធផល ការប្រកួតក្នុងទឹកដីខ្លួនឯងលើកនេះ វាមិនបានល្អប្រសើរដូចការប្រកួតជើងទី១ ដែលពួកគេ បានឈ្នះខេត្តកំពង់ចាម ១៣-០ ប៉ុន្តែក្រុមស្វាយរៀង ពិតជារំភើបខ្លាំង។

ក្រៅពីការឈ្នះបាន៣ពិន្ទុនេះ ក្រុមស្វាយរៀង ក៏មានការរីករាយទៅលទ្ធផលស្មើរវាងក្រុមបឹងកេត និងក្រុមវិសាខា ផងដែរ ព្រោះការរកបាន១ពិន្ទុរបស់ក្រុមវិខាសា បានធ្វើឲ្យស្វាយរៀង នៅពេលនេះ មានគម្លាតនាំមុខគូប្រកួត ដែលជាដៃគូប្រកួតយកលេខ១របស់ពួកគេរហូតដល់៨ពិន្ទុ។ ហេតុនេះ ស្វាយរៀង មានឱកាសកាន់តែច្រើន សម្រាប់ការឈឆ្ពោះទៅរកការឈ្នះពាននៅឆ្នាំនេះ ខណៈការប្រកួតនៅសល់ត្រឹម៦លើកទៀត នឹងត្រូវបញ្ចប់នោះ។

លោក ជូ សារឿន គ្រូជំនួយក្រុមព្រះខ័នរាជស្វាយរៀង បានប្រាប់មុននេះបន្តិចថា៖«ការស្មើរវាងក្រុមវិសាខា និងបឹងកេត វាបានក្លាយជារឿងដ៏ល្អសម្រាប់ពួកយើង ព្រោះធ្វើឲ្យយើង កាន់តែមានពិន្ទុដាច់ឆ្ងាយ ប៉ុន្តែដំណើរឆ្ពោះទៅរកការឈ្នះពានរបស់យើង នៅមានឧបសគ្គច្រើនទៀត គឺយើងមិនទាន់អាចកំណត់ នៅពេលនេះបានទេ ដោយសារយើងនៅជួបក្រុមខ្លាំងៗជាច្រើនទៀត»។

ចំណែកក្រុមភ្នំពេញក្រោន បានបន្តយកឈ្នះក្រុមម្ចាស់ផ្ទះ អគ្គស្នងការដ្ឋាននគរបាលជាតិ ៣-១ បន្ថែមទៅលើការឈ្នះ ៣-០ កាលពីជើងទី១ ហើយជ័យជម្នះលើកទី២នេះ បានជួយឲ្យពួកគេ បន្តឈរនៅលេខ៦ដដេរ ខណៈក្រុមក្រសួងការពារជាតិ បានបន្តយកឈ្នះក្រុមសាលាកីឡាបាល់ទាត់ជាតិបាទី ៤-១ ដើម្បីបន្តឈរនៅលេខ៧។

ជាមួយគ្នានេះ ក្រុមគិរីវង់សុខសែនជ័យ អាចបញ្ចប់ការប្រកួតជើងទី២ ជាមួយក្រុមម្ចាស់ផ្ទះ សូលទីឡូអង្គរ ជាមួយលទ្ធផលស្មើគ្នា ០-០ គឺប្រសើរជាងជើងទី១ ដែលពួកគេបានចាញ់ ១-០ ក្នុងទឹកទីខ្លួនឯង៕

កែសម្រួលដោយ៖ Cambosport

Loading...
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.