v9
V9BET

Man.City ខកចិត្តមិនអាចផ្តួល Tottenham ក្រោយការសម្រេចចិត្តរបស់ VAR

1 month ago​ | ដោយ V-Dr

លោក Pep Guardiola គ្រូបង្វឹកក្រុម Manchester City បានទទួលស្គាល់ការកាត់សេចក្តីដោយវីដេអូជំនួយការអាជ្ញាកណ្តាលរឺ(VAR)ជារឿងត្រឹមត្រូវ បន្ទាប់ពីមិនបានផ្តល់គ្រាប់បាល់បញ្ចូលទីរបស់ខ្សែប្រយុទ្ធ Gabriel Jesus ក្រោយពីរកបានគ្រាប់បាល់ទី៣នៅនាទីទី៩០+៣ អោយក្រុម Man.City បន្ទាប់ពីក្រុមទាំងពីរមានលទ្ធផលស្មើគ្នា ២:២ តាំងតែនាទីទី៥៦។

សម្រាប់ ២គ្រាប់របស់ Tottenham រកបានដោយកីឡាករខ្សែបម្រើអាហ្សង់ទីន Erik Lamela នៅនាទីទី២៣ និងខ្សែប្រយុទ្ធប្រេស៊ីល Lucas Moura នៅនាទីទី៥៦ ខណៈ ២គ្រាប់របស់ Man.City រកបានដោយខ្សែប្រយុទ្ធស្លាប Raheem Sterling នៅនាទីទី២០ និង Sergio Aguero នៅនាទីទី៣៥ក្នុងការប្រកួតសប្តាហ៏ទី២ក្របខណ្ឌPremier League កាលពីថ្ងៃសៅរ៏ទី ១៧ សីហា ២០១៩។
VARបានរកឃើញថាមុនពេលដែល Jesus រកបានគ្រាប់បាល់ស៊ុតបញ្ចូលទីនៅនាទីទី៩០+១ នោះគឺបាល់បានប៉ះដៃកីឡាករខ្សែការពារ Laporte នៅក្នុងតំបន់គ្រោះថ្នាក់មុនរួចទៅហើយ។ អ្នកចាត់ការទូទៅសញ្ជាតិអេស្បាញលោក Guardiola បាននិយាយបន្ទាប់ពីបញ្ចប់ការប្រកួតថា៖ យើងត្រូវតែទទួលយកវា តែវាជារឿងលំអៀងក្នុងការសម្រេចចិត្តរបស់​ VAR

វាជាលទ្ធផលខកចិត្តមួយសម្រាប់ Man City ក្នុងការប្រកួតក្នុងផ្ទះដំបូងរបស់ពួកគេនៃរដូវកាលថ្មីនេះ បន្ទាប់ពីចាប់ផ្តើមប្រកួតការពារតំណែងជើងឯករបស់ពួកគេជាមួយនឹងជ័យជម្នះ ៥-០ នៅ West Ham កាលពីចុងសប្តាហ៍មុននិងជាលើកទី១ ដែលពួកគេបាត់បង់ឪកាសរកបាន ៣ពិន្ទុចាប់តាំងពីចាញ់ Crystal Palace កាលពីថ្ងៃទី ២២ ធ្នូឆ្នាំមុន។ ចំពោះអ្នកគាំទ្រក្រុមម្ចាស់ផ្ទះមិនបានសម្តែងការពេញចិត្តនិងបានធ្វើការស្រែកចំអកដល់អ្នកដំណើរការ VAR ខណៈដែលគ្រាប់បាល់នេះមិនត្រូវបានអនុញ្ញាតិស្របពេលគ្រាប់បាល់ប៉ះដៃរបស់ Llorente បញ្ចូលទីកើតមានរឿងចម្រូងចម្រាសកាលពីជំនួបនៅ Champions League វគ្គ ៨ក្រុមចុងក្រោយដែល Man City ត្រូវហាលអាវក្រោមថ្វីជើង Tottenham កាលពីរដូវកាលមុន។

កែសម្រួលដោយ៖ Cambosport
ប្រភព៖ BBC

Loading...
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.