v9
V9BET

Liverpool បន្តកាន់កាប់ជ័យជំនះលើកទី២ ទោះអ្នកចាំទី Adrian បង្កកំហុស

1 month ago​ | ដោយ V-Dr

ក្រុមហង្សក្រហម Liverpool បានផ្តួលក្រុម Southampton ក្នុងលទ្ធផល ២:១ សម្រាប់ការប្រកួតក្របខណ្ឌ Premier League សប្តាហ៏ទី២ បន្ទាប់ពីពួកគេផ្តួល Norwich កាលពីសប្តាហ៏ទី១ បើទីបីជាអ្នកចាំទី Adrian បានបង្កើតកំហុសយ៉ាងណាក្តី។ ក្រុមម្ចាស់ជើងឯកទ្វីបអឺរ៉ុបបាននាំមុខក្រុមម្ចាស់ផ្ទះក្នុងលទ្ធផល ២-០ ដែលគ្រាប់បាល់ទី១ រកបានដោយកីឡាករ Sadio Mane នាទីទី(៤៥+១) និងគ្រាប់បាល់ទី២ រកបានដោយកីឡាករ Firmino នៅនាទីទី៧១ ខណៈអ្នកចាំទីដៃទី២ របស់ Liverpool ដែលចូលជំនួសអ្នកចាំទីដៃទី១ គឺកីឡាករ Alisson បានបង្កកំហុសទាត់បាល់ប៉ះជើងកីឡាករ Danny Ings ធ្វើអោយរូបគេមានឪកាសរកបានគ្រាប់បាល់ស៊ុតបញ្ចូលទី ១គ្រាប់វាយបកតាមពីក្រោយវិញប្រឆាំងនឹងអតីតក្លិបរបស់ខ្លួន។

Adrian កាលពីថ្ងៃព្រហស្បត្ត៏កីឡាករអន្តរជាតិអេស្បាញរូបនេះបានសាងគុណសម្បត្តិជួយសង្គ្រោះបាល់ពីការទាត់កាត់សេចក្តីគ្រាប់បាល់ទី៥ របស់ខ្សែប្រយុទ្ធវ័យក្មេង Tammy Abraham ដើម្បីជួយហង្សក្រហមផ្តួលតោខៀវ Chelsea ដើម្បីលើកពាន Super Cup ក្រោយពីទទួលលទ្ធផលស្មើគ្នា ២:២ ក្រោយការប្រកួត ១២០នាទី។

Highlight

កែសម្រួលដោយ៖ Cambosport
ប្រភព៖ bbc

Loading...
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.