v9
V9BET

Man.City រងការពិន័យពី FIFA តែរួចផុតបម្រាមទិញកីឡាករចូល

4 months ago​ | ដោយ V-Dr

Manchester City បានរួចផុតការហាមឃាត់ផ្ទេរកីឡាករបន្ទាប់ពីត្រូវបានសហព័ន្ធបាល់ទាត់អន្តរជាតិ FIFA រកឃើញកំហុសរំលោភច្បាប់ ក្នុងការចុះហត្ថលេខាលើកីឡាករវ័យក្មេងអាយុក្រោម១៨ឆ្នាំ(U១៨)មករួមក្រុម។ ម្ចាស់ជើងឯក Premier League ត្រូវបានផាកពិន័យជាប្រាក់ចំនួន ៣១៥.០០០ ផោន។ FIFA បានធ្វើសេចក្តីថ្លែងការបញ្ជាក់បន្ថែមថាក្រុម Man.City បានរំលោភលើមាត្រា ១៩ នៃបទប្បញ្ញត្តិរបស់ខ្លួន បានចែងថាៈ ការផ្ទេរកីឡាករអន្តរជាតិត្រូវបានអនុញ្ញាតប្រសិនកីឡាករនោះមានអាយុលើស ១៨ឆ្នាំ។

ទោះយ៉ាងណា Man City បានទទួលការលើកលែងការហាមឃាត់ផ្ទេរវកីឡាករនេះ ខណៈ FIFA ក៏កំពុងអនុវត្តន៏បម្រាមនេះដូចគ្នាជាមួយក្រុម Chelsea កាលពីខែមីនាចំពោះបទល្មើសស្រដៀងគ្នានេះ មានន័យថាក្រុមរបស់លោក Frank Lampard ជាប់បម្រាមទិញដូរ កីឡាកររហូតដល់បញ្ចប់រដូវកាល២០១៩-២០២០។ ក្លិបយក្ស La Liga មួយចំនួនគឺ Barcelona, Real Madrid និង Atletico Madrid ក៏ធ្លាប់ទទួលរងពិន័យខាងលើនេះក្នុងរយៈពេល ៥ឆ្នាំកន្លងមក។

ទោះយ៉ាងណាគណៈកម្មាការវិន័យរបស់ FIFA បានពិចារណាអំពីការពិតដែលថាក្លឹប Manchester City FC បានទទួលយកការទទួលខុសត្រូវរបស់ខ្លួន មានន័យថាក្លឹបត្រូវបានពិន័យតែប៉ុណ្ណោះ។ស្របពេលក្លឹបមិនទាន់ធ្វើអត្ថាធិប្បាយលំអិតលើការសម្រេចចិត្តរបស់ FIFA នៅឡើយទេ។ រីឯក្រុមតោខៀវ Chelsea កំពុងដំណើរការបណ្តឹងទៅឧទ្ធរណ៍របស់ FIFA ប្រឆាំងនឹងការដាក់ទណ្ឌកម្មនេះតែនៅមិនទាន់បានទទួលលទ្ធផលនៅឡើយទេ។

កែសម្រួលដោយ៖ Cambosport
ប្រភព៖ foxsportsasia



ពេលនេះលោកអ្នកអាចប្រើប្រាស់កម្មវិធី V9BET តាមរយះទូរស័ព្ទដៃ យ៉ាងងាយស្រួល លឿននិងរហ័ស
ពត័មានបន្ថែម: http://camsoccer.net

Loading...
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.