v9
V9BET

លោក Benitez វាយបកការចោតប្រកាន់ថាលោកចេញពី Newcastle ព្រោះតែលុយ

4 months ago​ | ដោយ V-Dr

លោក Rafael Benitez បានបដិសេធការលើកឡើងរបស់នាយកប្រតិបត្តិនិង ម្ចាស់ក្លឹបសារិកាព្រៃ Newcastle ដែលបាននិយាយថារូបលោកបានផ្លាស់ចេញពីកីឡាដ្ឋាន ទៅក្រុម Dalian Yifang ដែលស្ថិតក្នុងក្របខ័ណ្ឌ Chinese Super League ដោយសារតែបញ្ហាលុយជាធំ បន្ទាប់ពីកិច្ចសន្យារបស់ខ្លួនបានឈានដល់ទីបញ្ចប់កាលពីខែមិថុនា ២០១៩ កន្លងមក។ ឆ្លើយតបនិងការចោតប្រកាន់នេះអ្នកចាត់ការទូទៅសញ្ជាតិអេស្បាញបានប្រាប់ នាយកគ្រប់គ្រងក្លឹប Newcastle United លោក Lee Charnley ប្រាប់ពីមូលហេតុដែលរូបលោកសម្រេចចិត្ត ចាកចេញពីក្រុមនោះគឺមកពីមិនមានជំនឿចិត្តជាមួយថ្នាក់ដឹកនាំតទៅទៀត ក្រោយពីខំបំពេញកាតព្វកិច្ចអស់ រយៈពេល ៣ឆ្នាំកន្លងមកនេះ។

មួយវិញទៀតលោក Mike Ashley ដែលជាម្ចាស់ក្លឹបបានចោទប្រកាន់លោក Benitez ពីការទាមទារប្រាក់ឈ្នួលហួសពីសមត្ថភាពដែលក្លឹបអាចផ្តល់អោយ ហើយទីបំផុតក្លឹបក៏បាន តែងតាំងលោក Steve Bruceជា អ្នកបន្តវេនដឹកនាំ Newcastle បន្តទៀត។

អតីតអ្នកចាត់អតីតគ្រូបង្វឹក Liverpool, Napoli, Real Madrid លោក Benitez បានប្រតិកម្មយ៉ាងខ្លាំងចំពោះការអត្ថាធិប្បាយរបស់លោក Charnley ដោយប្រាប់ The Athletic ថា: ខ្ញុំបានព្យាយាមធ្វើឱ្យអស់ពីសមត្ថភាពជារៀងរាល់ថ្ងៃ ជាពិសេសនៅពេលដែលក្លឹបធ្លាក់ទៅលេងនៅលីកលំដាប់ទី២(Championship) ខ្ញុំបានបដិសេធសំណើរពីក្លឹបដទៃ ហើយជាសំណើរដែលមានទឹកប្រាក់ច្រើនជាងក្លឹប Dalian Yifang បានផ្តល់មកខ្ញុំនៅពេលនោះទៅទៀត។ ផ្ទុយទៅវិញរដូវកាលថ្មីនេះគោលការរបស់ខ្ញុំគឺចង់ទិញចូលកីឡាករដែលមានវ័យត្រឹម ២៤ឆ្នាំមករួមក្រុម ប៉ុន្តែថវិកាដែលមានទុកគឺមិនមានគ្រប់គ្រាន់។ ដូច្នេះលទ្ធផលចុងក្រោយ គឺមានតែចាកចេញ

កែសម្រួលដោយ៖ Cambosport



ពេលនេះលោកអ្នកអាចប្រើប្រាស់កម្មវិធី V9BET តាមរយះទូរស័ព្ទដៃ យ៉ាងងាយស្រួល លឿននិងរហ័ស
ពត័មានបន្ថែម: http://camsoccer.net

Loading...
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.