v9
V9BET

សូលទីឡូអង្គរ មិនញញើតក្រុមខ្លាំង បឹងកេត ទោះដឹងថា ខ្លួនជាក្រុមក្មេងខ្ចី

5 days ago​ | ដោយ V-Dr

ក្រុមបឹងកេត នឹងត្រូវបើកទ្វារកីឡដ្ឋានខេមបូឌាអ៊ែរវ៉េរបស់ខ្លូន ដើម្បីទទួលក្រុមភ្ញៀវ សូលទីឡូអង្គរ សម្រាប់ការប្រកួតជើងទី១ វគ្គ៨ក្រុមចុងក្រោយ នៃពានរង្វាន់សម្តេច ហ៊ុន សែន ប្រចាំឆ្នាំ២០១៩ នៅរសៀលម៉ោង ៣:៣០ ថ្ងៃពុធនេះ។

នៅក្នុងការប្រកួតដ៏សំខាន់នេះ លោក ហៅ សុជាតិ គ្រូបង្វឹកក្រុមបឹងកេត រំពឹងថា ក្រុមរបស់លោក នឹងធ្វើបានល្អ ដើម្បីសងសឹកលើក្រុមសូលទីឡូអង្គរ ដែលបានយកឈ្នះក្រុមបឹងកេត ៥-៤ ក្នុងលីកកំពូល កាលពីជើងទី ប៉ុន្តែលោក ជា ម៉េងលី ក៏មានជឿជាក់ទៅលើការរីកចម្រើនរបស់ក្រុមសូលទីឡូអង្គរផងដែរ។

លោក ហៅ សុជាតិ បាននិយាយថា៖«ការជួបក្រុមសូលទីឡូអង្គរនេះ ក៏ជាការផ្តល់ឱកាសឲ្យយើងបានសងសឹង ដែលយើងបានចាញ់ក្នុងលីកកំពូលផងដែរ ប៉ុន្តែយើងក៏មិនអាចមើលស្រាលលើគាត់បានដែរ ព្រោះបើគាត់មកខ្លាំង ក៏គាត់មិនអាចឡើងដល់វគ្គ៨ក្រុមនេះដែរ»។

យ៉ាងណាក៏ដោយ គ្រូបង្វឹករូបនេះ បានបញ្ជាក់ថា៖«អ្វីដែលសំខាន់ យើងត្រូវរៀបចំក្រុមយើងឲ្យបានល្អ ហើយបើមើលទៅលើគុណភាពកីឡាករ គឺយើងអាចមានឱកាសច្រើន ក្នុងការប្រកួតយកពានរង្វាន់សម្តេច នៅឆ្នាំនេះ ព្រោះយុវជនរបស់យើងពីមុនមក គឺពេលនេះគាត់ចាប់ផ្តើមមានទំនុកចិត្ត មានបទពិសោធក្នុងការប្រកួតច្រើន ដែលធ្វើឲ្យកម្រិតលេងរបស់គេមានការរីកចម្រើនច្រើន ហើយការវិលមកចូលរួមរបស់ ចាន់ វឌ្ឍនាកា បានធ្វើឲ្យតំបន់ប្រយុទ្ធកាន់តែមានលទ្ធភាពច្រើនផងដែរ»។

ចំណែក លោក ជា ម៉េងលី អ្នកចាត់ការទូទៅក្រុមសូលទីឡូអង្គរ បាននិយាយថា៖«យើងជាក្លិបថ្មីជាងគេ ដែលបានឡើងមកដល់វគ្គ៨ក្រុមចុងក្រោយនេះ ហើយយើងត្រូវប៉ះក្រុមខ្លាំងបឹងកេត អ៊ីចឹងវាអាចនឹងមានការលំបាកដែរ»។

ទោះយ៉ាងណា លោកបានបញ្ជាក់ថា៖«ប៉ុន្តែខ្ញុំគិតថា យើងនៅតែមានសង្ឃឹម ៥០ទល់៥០ភាគរយ ព្រោះបើយើងមើលទៅលើគុណភាពកីឡាកររបស់គេ និងការអភិវឌ្ឍកីឡាកររបស់យើង ឃើញថា មានការរីកចម្រើនច្រើន ដូច្នេះយើងនៅតែមានឱកាសប្រជែងយកជ័យជម្នះ ព្រោះយើងក៏ចង់មានក្តីស្រម៉ៃឈ្នះពានសម្តេច ផងដែរ»៕

កែសម្រួលដោយ៖ Cambosport



ពេលនេះលោកអ្នកអាចប្រើប្រាស់កម្មវិធី V9BET តាមរយះទូរស័ព្ទដៃ យ៉ាងងាយស្រួល លឿននិងរហ័ស
ពត័មានបន្ថែម: www.v9cambodia.com/lc2019

Loading...
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.