v9
V9BET

ក្រុមវិសាខា យកការចាញ់របស់ណាហ្គាវើល ជាបទពិសោធ ដើម្បីតតាំងនឹងគិរីវង់

5 days ago​ | ដោយ V-Dr

ក្រុមវិសាខា បានចាត់ទុកការចាញ់របស់ក្រុមណាហ្គាវើល ជាបទពិសោធ និងជាគំរូ ក្នុងការពង្រឹងគុណភាពលេងរបស់ក្រុម នៅពេលពួកគេ បើកកីឡដ្ឋានវិសាខា ស្វាគមន៍ក្រុមគិរីវង់សុខសែនជ័យ ក្នុងការប្រកួតជើងទី១ វគ្គ៨ក្រុមចុងក្រោយ ពានរង្វាន់សម្តេច ហ៊ុន សែន នៅល្ងាចម៉ោង៦ ថ្ងៃពុធនេះ។

លោក ហុក សុចិត្រា អ្នកចាត់ការទូទៅក្រុមវិសាខា បាននិយាយថា៖«ជ័យជម្នះរបស់ក្រុមគិរីវង់សុខសែនជ័យ លើក្រុមណាហ្គាវើល បានក្លាយជាគំរូមួយដ៏ល្អសម្រាប់ក្រុមវិសាខា និងជាការផ្តល់បទពិសោធមួយសម្រាប់យើង ក្នុងការរៀបចំ និងត្រៀមលក្ខណៈឲ្យបានល្អ សម្រាប់ជួបគិរីវង់ លើកនេះ»។

លោកបានបន្ថែមថា៖ «ការតាំងចិត្ត និងការប្រឹងប្រែងរបស់ក្រុមគិរីវង់ បានធ្វើឲ្យក្រុមនេះ ធ្វើបានល្អមែនទែន ពី១ទៅ១ប្រកួត គឺមានការរីកចម្រើន អ៊ីចឹងវាជាគំរូល្អមួយសម្រាប់ពួកយើង ក្នុងការត្រៀមខ្លួន ការប្រមូលអារម្មណ៍ និងការប្រកួត ដើម្បីទទួលបាននូវលទ្ធផលល្អ គឺយើងចង់បានលទ្ធផលល្អ នៅលើទឹកដីខ្លួនឯង»។

ចំណែកលោក ផាន់ ចាន់ផាត គ្រូបង្វឹកក្រុមគិរីវង់ បានចាត់ទុក វិសាខា ជាក្រុមខ្លាំង។ លោកបាននិយាយថា៖«វិសាខា ជាក្លិបមួយរៀបចំបានល្អ ហើយកីឡាករសុទ្ធតែមានគុណភាព អ៊ីចឹងការប្រកួតនេះ យើងនឹងខំប្រឹងឲ្យអស់ពីកម្លាំងកាយចិត្ត ប៉ុន្តែការប្រកួតជើងទី១នេះ យើងអាចរៀបចំប្រព័ន្ធការពារច្រើន ព្រោះបើប្រៀបធៀបកម្រិតលេងរបស់កីឡាករម្នាក់ៗ គឺយើងអាចនឹងនៅក្រោមគេ»។

គួររំឭកថា ក្រុមគិរីវង់ បានទម្លាក់ក្រុមខ្លាំងណាហ្គាវើល ក្នុងការប្រកួតវគ្គ១៦ក្រុម តាមរយៈការឈ្នះ ២-០ នៅក្នុងទឹកដី និងចាញ់ ១-០ នៅក្រៅទឺកដី ខណៈក្រុមវិសាខា បានទម្លាក់ក្រុមអគ្គស្នងការដ្ឋាននគរបាលជាតិ ដោយបានយកឈ្នះ ៦-០ ក្រៅទឹកដី និងបន្តឈ្នះ ៤-០ ក្នុងទឹកដី។

យ៉ាងណាក៏ដោយ លោក ផាន់ ចាន់ផាត មិនបានយកការឈ្នះណាហ្គាវើល មកប្រៀបធៀបជាមួយការជួបក្រុមវិសាខា លើកនេះនោះទេ ដោយលោកបានបញ្ជាក់ថា៖«ទោះយើងបានទម្លាក់ក្រុមណាហ្គាវើល ប៉ុន្តែយើងត្រូវព្យាយាមបន្ថែមទៀត សម្រាប់ការជួបវិសាខា ព្រោះក្នុងវគ្គនេះ ជាការប្រកួតដែលពិបាក ក្នុងការប្រជែងយកជ័យជម្នះដូចគ្នា»៕

កែសម្រួលដោយ៖ Cambosport



ពេលនេះលោកអ្នកអាចប្រើប្រាស់កម្មវិធី V9BET តាមរយះទូរស័ព្ទដៃ យ៉ាងងាយស្រួល លឿននិងរហ័ស
ពត័មានបន្ថែម: www.v9cambodia.com/lc2019

Loading...
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.