v9
V9BET

ក្រុម U18 កម្ពុជា ចាញ់ សិង្ហបុរី តែម៉ាឡេស៊ី លត់អូស្រ្តាលី ៣-០ ដណ្តើមយកលេខ១

5 days ago​ | ដោយ V-Dr

ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាអាយុក្រោម១៨ឆ្នាំ បានចាញ់ក្រុមU18សិង្ហបុរី ១-០ ការប្រកួតលើកទី៤ ប្រចាំពូលB នៃពានរង្វាន់ AFF U18 Championship 2019 កាលពីម្សិលមិញ ប៉ុន្តែក្រុមម៉ាឡេស៊ី បានធ្វើឲ្យក្រុមខ្លាំង អូស្រ្តាលី ស្គាល់រសជាតិចាញ់ ជាលើកដំបូង។

សម្រាប់ការប្រកួត កាលពីថ្ងៃអង្គារ ម្សិលមិញនោះ ក្រុមU18កម្ពុជា បានបង្កើតច្រើនទាំងនៅក្នុងតង់ទី១ និងតង់ទី២ ប៉ុន្តែពួកគេមិនអាចរកបានគ្រាប់បាល់នោះទេ ខណៈខ្សែប្រយុទ្ធឆ្នើមជាងគេ សៀង ចន្ធា មានរបួសជាប់ខ្លួន ហើយត្រូវបានដាក់ឲ្យចូលលេងនៅនាទីទី៧៦នោះ។

ផ្ទុយទៅវិញ ការព្យាយាមវាយបករបស់សិង្ហបុរី បែរជាទទួលបានលទ្ធល្អ តាមរយៈការរកបានគ្រាប់បាល់ នៅនាទីទី៦៦ ដើម្បីយកឈ្នះក្រុមកម្ពុជា ១-០ លើកនេះ ហើយលទ្ធផលនេះ បានធ្វើឲ្យអស់ឱកាសដ៏តិតួច ក្នុងការប្រជែងឡើងទៅវគ្គបន្តរបស់កម្ពុជា ត្រូវបានបញ្ចប់ទាំងស្រុង គឺក្រុមឈ្នះ១ និងចាញ់៣ប្រកួតមួយនេះ នៅសល់ត្រឹមការប្រកួតបង្រ្គប់កិច្ចលើកចុងក្រោយជាមួយក្រុមម្ចាស់ផ្ទះវៀតណាម ដែលត្រូវធ្វើនៅយប់ម៉ោង ៧:៣០ ថ្ងៃព្រហស្បតិ៍ ខាងមុខនេះ។

ចំណែកក្រុម U18 ម៉ាឡេស៊ី បានលត់ក្រុមឈ្នះទាំង៣ប្រកួត អូស្រ្តាលី រហូតដល់ ៣-០ សម្រាប់ការប្រកួត កាលពីថ្ងៃអង្គារ ម្សិលមិញដែរ ហើយលទ្ធផលនេះ បានជួយឲ្យក្រុមម៉ាឡេស៊ី ឡើងទៅឈរនៅលេខ១ ប្រចាំពូលBនេះវិញ ជាបណ្តោះអាសន្ន ដោយមាន៩ពិន្ទុស្មើក្រុមអូស្រ្តាលី តែមានគ្រាប់បាល់ចំណេញច្រើនជាង១គ្រាប់។

ដោយឡែកនៅថ្ងៃនេះ វាជាការប្រកួតលើកទី៥ចុងក្រោយរបស់ក្រុមទាំង៦ ឈរនៅពូលA ប៉ុន្តែការជួបគ្នារវាងក្រុមទីម័រខាងកើត និងឡាវ រួមទាំងជំនួបរបស់ហ្វីលីពីន និងប្រ៊ុយណេ គ្រាន់តែការប្រកួតបង្រ្គប់កិច្ចប៉ុណ្ណោះ ព្រោះពួកគេ បានធ្លាក់ស្វ័យប្រវត្តិទៅហើយ។ ចំណែកការជួបគ្នា រវាងក្រុមឥណ្ឌូនេស៊ី និងមីយ៉ាន់ម៉ា នៅរសៀលម៉ោង ៣:៣០ ថ្ងៃពុធនេះ ជាការប្រកួតដណ្តើមយកលេខ១ ប្រចាំពូលAនេះ ព្រោះ៤ប្រកួតកន្លងមកនេះ ក្រុមទាំង២ បានឈ្នះទាំង៤ និងមាន១២ពិន្ទុស្មើគ្នា៕

កែសម្រួលដោយ៖ Cambosport



ពេលនេះលោកអ្នកអាចប្រើប្រាស់កម្មវិធី V9BET តាមរយះទូរស័ព្ទដៃ យ៉ាងងាយស្រួល លឿននិងរហ័ស
ពត័មានបន្ថែម: www.v9cambodia.com/lc2019

Loading...
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.