v9
V9BET

Frank Lampard រង់ចាំខ្សែការពារសំខាន់ម្នាក់មកជួយក្រុមយ៉ាងអន្ទៈសារ

4 months ago​ | ដោយ V-Dr

ប្រភពពី Daily Mail បានចុះផ្សាយថាៈ Chelsea កំពុងរង់ចាំលទ្ធផលការព្យាបាលរបួសកីឡាករខ្សែការពារ Antonio Rudiger យ៉ាងអន្ទៈសារបន្ទាប់ពីការចាប់ផ្តើមរដូវកាលថ្មីរបស់ពួកគេចាញ់ក្រុមម្ចាស់ផ្ទះបិសាចក្រហមធ្ងន់ករកាលពីថ្ងៃអាទិត្យសប្តាហ៏មុន។ ខ្សែការពារកណ្តាលវ័យ ២៦ឆ្នាំសញ្ជាតិអាឡឺម៉ង់រូបនេះបានទទួលការវះ កាត់របួសជង្គង់កាលពីដើមឆ្នាំ២០១៩និងធ្លាប់ត្រូវបានសន្និដ្ឋានថាអាចវិលមកជួយក្រុមវិញនៅពាក់កណ្តាលខែកញ្ញានេះ ក្នុងជំនួបជាមួយ Wolves ក្រោយខកខានការប្រកួតពីរទៅបីលើកចុងក្រោយនៃការបញ្ចប់រដូវកាល ២០១៨-២០១៩។

ប៉ុន្តែសម្រាប់ Rudiger ខ្លួនឯងនៅ មានការស្ទាក់ស្ទើរក្នុងការវិលត្រលប់មកជួយក្រុមបន្ទាប់ពី មានអារម្មណ៍ថាស្ថានភាពរបួសជង្គង់របស់ខ្លួននៅមិនទាន់បានជាសះស្បើយ ១០០ភាគរយ ស្របពេលគ្រូបង្វឹក Frank Lampard កំពុងតាមដានយ៉ាងយកចិត្តទុកដាក់ ក្នុងគោលបំណងដាក់អោយរូបគេចូលលេងបានកាន់តែឆាប់កាន់តែល្អ។

Lampard មានការកោតសរសើរទម្រង់លេងរបស់ Rudiger និងបានប្រាប់កីឡាករអន្តរជាតិអាឡឺម៉ង់ នៅរដូវក្តៅនេះ ថារូបគេមានសារៈសំខាន់ចំពោះផែនការរបស់ខ្លួននៅ Stamford Bridge។ ក្រោយរបូតគ្រាប់បាល់រហូតដល់ទៅ ៤-០ ជាមួយ Man.United តំបន់ខ្សែការពាររបស់ Chelsea បានរងការរិះគន់កីឡាករខ្សែការពារថាមិនទាន់មានបទពិសោធន៏គ្រប់គ្រាន់ក្នុងការបង្ហាញខ្លួនជម្រើស ១១នាក់ដំបូងស្របពេលលោក Zola អតីតជំនួយការគ្រូបង្វឹកនិងជាអតីតមិត្តរួមក្រុម Lampard ជឿជាក់ថា Rudiger ជាដៃគូសក្តិសមជាមួយ Christensen ខណៈ Kurt Zouma និងបន្តការប្រឹងប្រែងបន្ថែមទៀតដើម្បីប្រជែងតំណែងមួយនេះ។

កែសម្រួលដោយ៖ Cambosport
ប្រភព៖ metro



ពេលនេះលោកអ្នកអាចប្រើប្រាស់កម្មវិធី V9BET តាមរយះទូរស័ព្ទដៃ យ៉ាងងាយស្រួល លឿននិងរហ័ស
ពត័មានបន្ថែម: http://camsoccer.net

Loading...
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.