v9
V9BET

Bayern Munich ត្រៀមផ្ទេរ Perisic ជំនួសវិញ

3 months ago​ | ដោយ V-Dr

បញ្ហារបួសរបស់ខ្សែបម្រើ-ប្រយុទ្ធស្លាប Leroy Sane បានធ្វើអោយក្លឹប Bayern Munich ផ្លាស់ប្តូរចិត្តងាកមកបង្កើនការចរចារដើម្បីឈានដល់ការបញ្ចប់កិច្ចព្រមព្រៀងនាំយកកីឡាករ Ivan Perisic បច្ចុប្បន្នកំពុងលេងអោយក្រុម Inter Milan។ កីឡាករអន្តរជាតិក្រូអាតវ័យ៣០ឆ្នាំរូបនេះត្រៀមបំពេញការផ្ទេរទៅកាន់ក្លឹប Bayern Munich បន្ទាប់ពីឆ្លងកាត់ការពិនិត្យសុខភាពជាមួយក្រុមជើងឯក Bundesliga នៅមន្ទីរពេទ្យមួយកន្លែងនាទីក្រុង Munich កាលពីថ្ងៃច័ន្ទ។

កីឡាករវ័យ ៣០ឆ្នាំរូបនេះរំពឹងថានិងចាកចេញពីក្លឹបយក្ស Serie A ដើម្បីចូលរួមជាមួយក្រុមរបស់លោក Niko Kovac ក្នុងលក្ខណ្ឌខ្ចីជើង រយៈពេលមួយរដូវកាលដំបូងជាមួយនឹងជម្រើសមួយទៀតក្នុង កិច្ចព្រមព្រៀងទិញផ្តាច់ជាអចិន្ត្រៃយ៍នៅឆ្នាំក្រោយបន្ទាប់ពីក្លឹប បាត់បង់កីឡាករឆ្នើម២រូបព្រមគ្នា គឺ Franck Ribery និង Arjen Robben នៅចុងបញ្ចប់នៃយុទ្ធនាការ ២០១៨-១៩។ ការមកដល់របស់ Perisic នឹងក្លាយជាការប្រកួតប្រជែងជាមួយ Serge Gnabry និង Kingsley Coman និងអាចជាការបង្ហាញខ្លួនដើម្បីចូលរួមក្នុងការប្រកួតលីកបើកឆាកជាមួយក្រុម Hertha Berlin នៅថ្ងៃសុក្រចុងសប្តាហ៏នេះ។

Perisic ធ្លាប់លេងនៅក្របខណ្ឌ Bundesliga ជាមួយក្រុម Borussia Dortmund មុនពេលចូលរួមជាមួយក្រុម Wolfsburg នៅពាក់កណ្តាលរដូវកាល ២០១២-១៣ តែក្រោយមកបានចុះកុងត្រាជាមួយក្លិប Inter នៅឆ្នាំ ២០១៥ និងបានក្លាយជាតារាលេចធ្លោក្នុងកំឡុងពេល ៤ ឆ្នាំនៅកីឡាដ្ឋាន San Siro ស្របពេលរដូវកាលចាស់(២០១៨-២០១៩) Perisic រកបាន ៨ គ្រាប់។

កែសម្រួលដោយ៖ Cambosport
ប្រភព៖ besoccer

Loading...
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.