v9
V9BET

តើក្រុម U18 កម្ពុជា អាចយកឈ្នះសិង្ហបុរី នៅថ្ងៃនេះ ដើម្បីស្តាឱកាសឡើងវិញបានទេ?

6 days ago​ | ដោយ V-Dr

ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាអាយុក្រោម១៨ឆ្នាំ នឹងត្រូវប្រកួតជម្រុះលើកទី៤ ប្រចាំពូលB នៃពានរង្វាន់ AFF U18 Championship 2019 ជាមួយក្រុមU18សិង្ហបុរី នៅលើទឹកដីប្រទេសវៀតណាម នារសៀលម៉ោង ៤:៣០ នាថ្ងៃអង្គារនេះ ហើយក្រុមឈរនៅពូលជាមួយគ្នាចំនួន៤ទៀត ក៏ត្រូវប្រកួតប្រជែងគ្នា នៅថ្ងៃនេះបន្តទៀតផងដែរ។

ការវិលមកជួបក្រុមU18សិង្ហបុរី លើកនេះ វាបានក្លាយជាការប្រកួតកំណត់ជោគវាសនារបស់ក្រុមU18កម្ពុជា ថាតើក្រុមនេះ អាចឈ្នះបាន៣ពិន្ទុបន្ថែម ដើម្បីស្តាឱកាសដ៏តិចតួចរបស់ខ្លួន ក្នុងការប្រជែងឡើងទៅវគ្គបន្តទៀត ឬក៏ត្រូវធ្លាក់ត្រឹមការប្រកួតលើកទី៤នេះ ក្រោមស្នាដៃក្រុមសិង្ហបុរី។

សម្រាប់ការប្រកួត៣លើកកន្លងមកនេះ ក្រុមU18កម្ពុជា បានចាញ់ក្រុមU18អូស្រ្តាលី ៥-១ ឈ្នះក្រុមថៃ ៤-៣ និងបានចាញ់ក្រុមម៉ាឡេស៊ី ៣-០ ដែលធ្វើពួកគេមានត្រឹម៣ពិន្ទុ និងឈរនៅលេខ៤ប្រចាំពូលB លើក្រុមថៃ និងសិង្កបុរី ដែលមាន១ពិន្ទុ ជាមួយការស្មើ១ និងចាញ់២ប្រកួតដូចគ្នា។ រីឯក្រុមអូស្រ្តាលី ឈរនៅលេខ១ មាន៩ពិន្ទុពេញ និងតាមពីក្រោយដោយក្រុមម៉ាឡេស៊ី និងម្ចាស់ផ្ទះវៀតណាម ដែលមាន៦ពិន្ទុ ជាមួយការឈ្នះ២ និងចាញ់១ប្រកួតដូចគ្នា។

ជាមួយលទ្ធផលនេះ ក្រុមកម្ពុជា នៅមានឱកាសតិចតួចឡើងវិញ បើសិនជា ពួកគេអាចយកឈ្នះក្រុមសិង្ហបុរី ស្របពេលក្រុមម៉ាឡេស៊ី និងវៀតណាម សុទ្ធតែចាញ់ក្នុងការប្រកួតនៅថ្ងៃនេះនោះ ខណៈលើកនេះ ម៉ាឡេស៊ី ត្រូវប្រឈមជាមួយក្រុមU18អូស្រ្តាលី នៅរសៀលម៉ោង ៣:៣០ ហើយU18វៀតណាម ត្រូវប៉ះក្រុមស្រេកឃ្លានការឈ្នះថៃ នៅយប់ម៉ោង៧:៣០។

ដោយឡែកក្រុមការប្រកួតប្រជែងរវាងក្រុមទាំង៦ នៅពូលA បានរកឃើញក្រុមខ្លាំងទាំង២ សម្រាប់ត្រៀមឡើងទៅប្រកួតនៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រហើយ គឺក្រុមកំពុងឈរនៅលេខ១ ឥណ្ឌូនេស៊ី និងមីយ៉ាន់ម៉ា ព្រោះក្រុមទាំង២នេះ បានឈ្នះទាំង៤ប្រកួត មាន១២ពិន្ទុដូចគ្នា ហើយពួកគេ នឹងត្រូវជួបគ្នាលើកចុងក្រោយ នៅថ្ងៃពុធ ប៉ុន្តែក្រុមទីម័រខាងកើត ឡាវ ហ្វីលីពីន និងU18ប្រ៊ុយណេ នៅសល់ត្រឹមការប្រកួតបង្រ្គប់កិច្ច លើកចុងក្រោយតែប៉ុណ្ណោះ៕

កែសម្រួលដោយ៖ Cambosport



ពេលនេះលោកអ្នកអាចប្រើប្រាស់កម្មវិធី V9BET តាមរយះទូរស័ព្ទដៃ យ៉ាងងាយស្រួល លឿននិងរហ័ស
ពត័មានបន្ថែម: www.v9cambodia.com/lc2019

Loading...
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.