v9
V9BET

Lampard វាយបកការរិះគន់លោក Mourinho ក្រោយចាញ់ Man.United ធ្ងន់ករ

3 months ago​ | ដោយ V-Dr

លោក Frank Lampard បានរងការរិះគន់យ៉ាងចាស់ដៃពីសំណាក់អតីតគ្រូបបង្វឹករបស់ខ្លួនគឺលោក Jose Mourinho បន្ទាប់ពីទទួលលទ្ធផលខកចិត្តក្នុងការប្រកួតបើកឆាកពានរង្វាន់ Premier League រដូវកាលថ្មីខណៈតោខៀវ Chelsea ចាញ់ក្រុម Manchester United រហូដល់ទៅ ៤-០ កាលពីថ្ងៃអាទិត្យ។

លោក Mourinho បច្ចុប្បន្នមានតួនាទីជាអ្នកវិភាគកម្មវិធីកីឡាទូរទស្សន៍ Sky Sports បានអះអាងថា Lampard ពិតជាមិនបានដាក់កីឡាករមានបទពិសោធន៏ច្រើនចូលលេងអោយបាន ត្រឹមត្រូវទេជាក់ស្តែង Tammy Abraham និង Andreas Christensen និង Mason Mount គឺជាប្រធានបទនៃការររិះគន់។ អ្នកចាត់ការសញ្ជាតិព័រទុយហ្គាល់បន្តថាៈ N’Golo Kante គួរតែចាប់ផ្តើមការប្រកួតស្របពេល Willian អវត្តមាន។

គ្រូបង្វឹក Chelsea បានឆ្លើយតបការរិះគន់នេះថាៈ គាត់មិនចូលចិត្តទម្រង់លេងរបស់របស់ Mount មែនទេ? នោះហើយជាអ្វីដែលគាត់ចង់និយាយ។ ជាការពិត ខ្ញុំមិនអាចទាញយកកីឡាករដែលមានរបួសចេញមកពីមន្ទីរពេទ្យដើម្បីចូលលេងទេ បើទោះបីជាពួកគេមានបទពិសោធន៏រឺក៏អត់ក៏ដោយ។ ហើយប្រសិន ពួកគេមានបទពិសោធន៍ឬអត់ សម្រាប់ជម្រើស ១១នាក់ដំបូងនិងធ្វើបានល្អប្រសិនជាលេងបាន ៤៥-៦០នាទីមិនអោយដៃគូម្ខាងទៀតស៊ុតបញ្ចូលទីបាន ប៉ុន្តែជាការពិតភស្ដុតាងបង្ហាញថាយើងបង្កកំហុសធ្វើអោយរបូតគ្រាប់បាល់ ៤គ្រាប់។ ដូច្នេះវាជាការពិតដ៏អាក្រក់សម្រាប់យើង។

Lampard អតីតខ្សែបម្រើក្រុមជម្រើសជាតិអង់គ្លេសបន្តថាៈ ខ្ញុំមិនព្រួយបារម្ភអំពីអ្វីដែលអ្នកវិភាគបាននិយាយរឺរិះគន់នោះទេ ព្រោះពួកគេត្រូវតែនិយាយ។ ដូច្នេះនៅពេលដំណាលគ្នានេះអ្វីដែលធនធានកីឡាករមាននៅពេលនេះ គឺត្រូវប្រើអោយអស់លទ្ធភាពជាមួយភាពជឿជាក់។

កែសម្រួលដោយ៖ Cambosport
ប្រភព៖ metro



ពេលនេះលោកអ្នកអាចប្រើប្រាស់កម្មវិធី V9BET តាមរយះទូរស័ព្ទដៃ យ៉ាងងាយស្រួល លឿននិងរហ័ស
ពត័មានបន្ថែម: http://camsoccer.net

Loading...
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.