វីរបុរសហូឡង់ Sneijder ប្រកាសចូលនិវត្តន៍

4 months ago​ | ដោយ V-Dr

អតីតតារាឆ្នើមដែលបានបង្ហាញខ្លួនច្រើនជាងគេបំផុតរបស់ហូឡង់ Wesley Sneijder បានប្រកាសកាលពីថ្ងៃចន្ទ ពីការចូលនិវត្តន៍របស់គេពីកីឡាបាល់ទាត់ ដើម្បីបញ្ចប់អាជីពដ៏ត្រចះត្រចង់មួយដែលបានចំណាយពេលអស់១៧ឆ្នាំ។

កីឡាករវ័យ ៣៥ឆ្នាំរូបនេះ ដែលបានលេងការប្រកួតចំនួន១៣៤លើកសម្រាប់ប្រទេសរបស់គេ បានប្រកាសពីការចូលនិវត្តន៍នេះ ក្នុងពេលនិយាយនៅលើបណ្តាញ YouTube របស់ក្លិប FC Utrecht របស់គេ បន្ទាប់ពីបានទិញកន្លែងរកស៊ីមួយនៅឯក្លិបរបស់ពួកគេ។ Sneijder បានឲ្យដឹងថា៖ «ទំនាក់ទំនងរបស់ខ្ញុំក្នុងទីក្រុងនេះ ពិតជាធំណាស់។ នៅពេលនេះ ខ្ញុំបានចូលនិវត្តន៍ពីកីឡាបាល់ទាត់។ ខ្ញុំចង់បានកន្លែងមួយដើម្បីចែករំលែកការចងចាំរបស់ខ្ញុំ»។

Sneijder ដែលបានបង្ហាញខ្លួនជាអន្តរជាតិជាលើកទី១ កាលពីឆ្នាំ២០០៣ ក្នុងវ័យ១៩ឆ្នាំ បានឈ្នះមេដាយប្រាក់ពីព្រឹត្តិការណ៍ World Cup កាលពីឆ្នាំ២០១០ ខណៈដែលក្រុមជម្រើសជាតិហូឡង់ បានរងបរាជ័យក្រោមស្នាដៃក្រុមជម្រើសជាតិអេស្ប៉ាញ ក្នុងវគ្គផ្តាច់ព្រ័ត្រ នៅប្រទេសអាហ្វ្រិកខាងត្បូង។ ការបង្ហាញពីទម្រង់លេងរបស់គេ បានធ្វើឲ្យរូបគេឈ្នះបាល់ប្រាក់ក្នុងនាមជាកីឡាករឆ្នើមលំដាប់ទី២ប្រចាំយុទ្ធនាការនោះ បន្ទាប់ពីខ្សែប្រយុទ្ធអន្តរជាតិអ៊ុយរូហ្គាយ Diego Forlan។ រយៈពេល៤ឆ្នាំក្រោយមក ក្នុងប្រទេសប្រេស៊ីល រូបគេបានជួយឲ្យក្រុមរបស់គេ ទទួលបានចំណាត់ថ្នាក់លេខ៣ បន្ទាប់ពីការស៊ុតបាល់ប៉េណាល់ទីមិនចូលលេងក្នុងពេលចាញ់ក្រុមជម្រើសជាតិអាហ្សង់ទីន៕

កែសម្រួលដោយ៖ Cambosport
ប្រភពព័ត៌មាន៖ Channel News Asia

Loading...
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.