v9
V9BET

ណាហ្គាវើលត្រូវការ ៣ពិន្ទុដើម្បីរក្សាទីតាំងខ្លួន ខណៈភ្នំពេញក្រោនសម្លឹងរកការសងសឹក

2 weeks ago​ | ដោយ V-Dr

ការវិលមកជួបគ្នារវាងក្រុមណាហ្គាវើល និងភ្នំពេញក្រោន អាចនឹងមានភាពតានតឹងខ្លាំង សម្រាប់ការប្រកួតប្រចាំសប្តាហ៍ទី១៩ នៃលីកកំពូលកម្ពុជា ប្រចាំឆ្នាំ២០១៩ នៅថ្ងៃសៅរ៍នេះ។

ក្រុមភ្នំពេញក្រោន នឹងត្រូវស្វាគមន៍ក្រុមណាហ្គាវើល នៅកីឡដ្ឋាន RSN នៅល្ងាចម៉ោង៦ ថ្ងៃសៅរ៍នេះដែរ ហើយនេះក៏ជាពេលវេលា ដែលភ្នំពេញក្រោន ត្រូវសងសឹកណាហ្គាវើល ដែលពួកគេធ្លាប់ចាញ់ ៣-០ កាលពីជើងទី១ ផងដែរ ហេតុនេះជំនួបលើកនេះ នឹងមានភាពតានតឹងខ្លាំង ព្រោះភ្នំពេញក្រោន ពេលនេះមានទម្រង់លេងល្អជាងមុន។

តែណាហ្គាវើល ក៏ត្រូវការឈ្នះដាច់ខាត ដើម្បីរក្សាទីតាំងលេខ២របស់ខ្លួន និងលុបបំផុតភាពហ្មងសៅ ចំពោះការចាញ់ក្រុមគិរីវង់សុខសែនជ័យ ២-០ កាលពីសប្តាហ៍មុនផងដែរ៕

កែសម្រួលដោយ៖ Cambosport

Loading...
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.