ជើងខ្លាំងប្រណាំងកង់ Lambrecht ស្លាប់ក្នុងឧប្បត្តិហេតុ Tour de Pologne ដំណាក់កាលទី៣

4 months ago​ | ដោយ V-Dr

កីឡាករប្រណាំងកង់ជនជាតិបែលហ្ស៊ិកឈ្មោះ Bjorg Lambrecht បានទទួលមរណភាពក្នុងអាយុ ២២ឆ្នាំបន្ទាប់ពីបានជួបឧប្បត្តិហេតុដួលក្នុងដំណាក់កាលទី៣ នៃព្រឹត្តិការណ៍ Tour de Pologne ។ Lambrecht បានជួបគ្រោះថ្នាក់នៅរយៈចម្ងាយប្រហែល ៦០ Miles(ប្រមាណ៩៧គម)ដែលជាចុងបញ្ចប់នៃការប្រណាំងចេញពីតំបន់ Chorzow ទៅ Zabrze ក្នុងប្រទេសប៉ូឡូញ។

សមាជិកនៅក្នុងក្រុមរបស់គាត់ឈ្មោះ Lotto-Soudal បាននិយាយថា: ព្រឹត្តការណ៏នេះគឺសោកនាដកម្មដ៏ធំបំផុតកើតឡើងចំពោះក្រុមគ្រួសារមិត្តភក្តិនិងមិត្តរួមក្រុមរបស់ Bjorg តែពេលនេះគាត់បានទៅដល់ទីស្ថានស្ងប់សុខហើយ។ រីឯប្រធានក្រុមប្រណាំងកង់លោក Czeslaw Lang បានបញ្ជាក់បន្ថែមថា: វាមិនមែនជាផ្លូវដែលត្រូវប្រើល្បឿនលឿនទេ។ វាជាផ្លូវត្រង់និងធំទូលាយ។ តែស្ថានភាពរងរបួសធ្ងន់ធ្ងរណាស់ទើប យើងបានហៅឧទ្ធម្ភាគចក្រ និងរថយន្តសង្គ្រោះបន្ទាន់ទៅកាន់មន្ទីរពេទ្យកាលពីថ្ងៃច័ន្ទតែនៅមិនអាចសង្គ្រោះជីវិតបាន

Lambrecht បានជិះកង់នៅរដូវកាលទី ២ របស់គាត់ជាមួយការបង្ហាញទម្រង់លេង កម្រិតកំពូលនៃការប្រណាំងកង់អាជីព ហើយត្រូវបានគេចាត់ទុកថាជាអ្នកប្រណាំង ដែលមានជោគជ័យបំផុតម្នាក់របស់បែលហ្ស៊ិក។

គាត់បានឈ្នះជើងឯកអាយុក្រោម ២៣ឆ្នាំនៃការប្រណាំង Liege-Bastogne-Liege ក្នុងឆ្នាំ២០១៧ និងបានបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ២ ក្នុងព្រឹត្តិការណ៍ U២៣ World Championship កាលពីឆ្នាំមុន។

កែសម្រួលដោយ៖ Cambosport
ប្រភព៖ BBC

Loading...
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.