v9
V9BET

លន បញ្ញា ត្រូវប្រកួតដណ្តើមខ្សែក្រវាត់ប្រាក់ជាមួយជើងខ្លាំងថៃ Chamuokpetch

3 weeks ago​ | ដោយ V-Dr

កីឡាករជើងខ្លាំងវ័យក្មេងរបស់កម្ពុជា លន បញ្ញា នឹងត្រូវប្រឈមការប្រកួតដ៏តានតឹងមួយ ខណៈរូបគេ ត្រូវឡើងប្រកួតផ្តាច់ព្រ័ត្រ ដណ្តើមយកខ្សែក្រវាត់ប្រាក់ ជាមួយអ្នកប្រដាល់ថៃ Chamuokpetch នៅលើសង្វៀន PNN នារសៀលថ្ងៃអាទិត្យនេះ។

ទោះបីជា លន បញ្ញា បានវ៉ៃកែង និងបុកជង្គង់ផ្តួលថៃ Yuthakarn Petch ឲ្យដួលសន្លប់ នៅត្រឹមទឹកទី៣ សម្រាប់ការប្រកួតជម្រុះ ប៉ុន្តែ Chamuokpetch ក៏បានប្រើកណ្តាប់ដៃឆ្វេងរបស់គេ ក្នុងការម៉ាត់ជើងខ្លាំងជំនាន់ក្រោយ កូយ ឡាយ ឲ្យសន្លប់ នៅទឹកទី៣ ដូចគ្នា។

សម្រាប់ភាពប្រកួតបែបចាស់ទុំរបស់ Chamuokpetch បាននឹងកំពុងធ្វើឲ្យ លន បញ្ញា មានភាពស្ទាក់ស្ទើរ ក្នុងការបង្ហាញពីទំនុកចិត្តរបស់ខ្លួន ក្នុងការយកឈ្នះលើថៃម្នាក់នេះ។ លន បញ្ញា បានប្រាប់ថា៖ «ការប្រកួតរបស់ Chamuokpetch ខ្ញុំបានច្រើនដែរហើយ ប៉ុន្តែខ្ញុំអត់ហ៊ានសង្ឃឹមខ្ពស់ទេ ព្រោះការប្រកួតមើល យើងអត់ឃើញទេ»។

លន បញ្ញា បានបន្ថែមថា៖ «ចំណុចគ្រោះថ្នាក់របស់ Chamuokpetch គឺគាត់ល្អទាត់ និងម៉ាត់ ហើយផ្លែវាយចេញរបស់គេធ្ងន់ៗ ប៉ុន្តែខ្ញុំហ្វឹកហាត់ត្រៀមបាន១០០ភាគរយ ហើយ និងត្រៀមគ្រប់ក្បាច់ គឺពេលឡើងដល់ឡើងសង្វៀន ដឹងតែវ៉ៃឲ្យអស់ ព្រោះខ្ញុំចង់ឈ្នះបានខ្សែក្រវាត់នេះ ដើម្បីបានឡើងទៅប្រកួតដណ្តើមខ្សែក្រវាត់មាស ជាបន្តទៀត»។

គួរបញ្ជាក់ថា អ្នកឈ្នះបានខ្សែក្រវាត់ប្រាក់ នៅក្នុងការប្រកួតផ្តាច់ព្រ័ត្រនេះ នឹងបានឡើងទៅប្រកួតដណ្តើមយកខ្សែក្រវាត់មាស អមជាមួយប្រាក់រង្វាន់ចំនួន១ម៉ឺនដុល្លារ ហើយគិតមកដល់ពេលនេះជើងខ្លាំង ឡៅ ចិត្ត្រា និង ឡុង ជិន សុទ្ធតែបានឈ្នះក្រវាត់ប្រាក់រៀងៗខ្លួន ហើយកំពុងរង់ចាំ អ្នកឈ្នះខ្សែក្រវាត់ប្រាក់ទី៣ និងទី៤ ដើម្បីធ្វើការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ដណ្តើមខ្សែក្រវាត់មាស ជាមួយពួកគេ៕

កែសម្រួលដោយ៖ Cambosport

Loading...
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.