v9
V9BET

វីរបុរសអាហ្សង់ទីន Maradona ឆ្លងកាត់ការវះកាត់ជង្គង់ដោយជោគជ័យ

4 weeks ago​ | ដោយ V-Dr

ម្ចាស់ជ័យលាភី World Cup ១៩៨៦ និងជាអតីតប្រធានក្រុមជម្រើសជាតិអាហ្សង់ទីនលោក Diego Maradona បានទទួលការវះកាត់ជង្គង់ដោយជោគជ័យក្នុងគ្លីនីកមួយនៅទីក្រុង Buenos Aires កាលពីថ្ងៃពុធ។

អតីតគ្រូបង្វឹករបស់ក្រុមជម្រើសជាតិអាហ្សង់ទីនរូបនេះទើបតែបានលាលែងពីតួនាទីដឹកនាំក្រុមនៅលីកទី២របស់ ម៉ិកស៊ិកឈ្មោះ Dorados កាលពីខែមុនដោយសារមូលហេតុសុខភាពបន្ទាប់ពីចំណាយពេលដឹកនាំ អស់រយៈពេល ៩ ខែកន្លងមក។

លោក Matias Morla មេធាវីរបស់លោក Maradona បានបង្ហើបប្រាប់នៅលើបណ្តាញទំនាក់ទំនងសង្គម Twitter ថា Maradona ត្រូវតែវះកាត់ជង្គង់និងស្មា ហើយដំណើរការវះកាត់នេះបានប្រព្រឹត្តទៅយ៉ាងរលូននិងល្អបំផុត។

ត្រលប់មកវិញការតែងតាំងលម៉ារ៉ាដូណាអោយដឹកនាំក្រុម Dorados កាលពីខែកញ្ញា២០១៨កន្លងមកបានធ្វើឱ្យមានការភ្ញាក់ផ្អើល មួយបើទោះ បីជាគ្រូបង្វឹករូបនេះធ្លាប់ជួបរឿង ខកចិត្តយ៉ាងខ្លាំងចាប់តាំងពីចាកចេញពីក្រុមជម្រើសជាតិបន្ទាប់ពីការប្រកួត World Cup ឆ្នាំ២០១០។ គួរបញ្ជាក់ផងដែរថាក្លឹប Dorados មានមូលដ្ឋាននៅរដ្ឋ Sinaloa ភាគខាងលិចដែលត្រូវបានគេស្គាល់ថាជាទីកន្លែងចរាចរណ៏និងក្រុមជួញដូរគ្រឿងញៀន ដ៏មានឥទ្ធិពល ដែលត្រូវបានគ្រប់គ្រងដោយស្តេចគ្រឿងញៀនឈ្មោះ Joaquin “El Chapo” Guzman ដែលត្រូវបានជាប់គុកអស់មួយជីវិតក្នុងខែនេះក្រោយការកាត់សេចក្តីនៅសហរដ្ឋអាមេរិក ។

កែសម្រួលដោយ៖ Cambosport
ប្រភព៖ besoccer

Loading...
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.