v9
V9BET

តារាឆ្នើម Ronaldo នឹងមិនរងការចោទលើករណីរំលោភនៅអាមេរិកឡើយ

5 months ago​ | ដោយ V-Dr

តារាឆ្នើម Cristiano Ronaldo របស់ក្លិប Juventus នឹងមិនរងនូវការចោទប្រកាន់ណាមួយលើករណីរំលោភ ក្នុងទីក្រុង Las Vegas កាលពី១ទសវត្សរ៍មុនឡើយ ក្រោយពីរដ្ឋអាជ្ញារបស់អាមេរិក បានបញ្ជាក់កាលពីថ្ងៃចន្ទថា ពួកគេមិនមានភស្តុតាងគ្រប់គ្រាន់ក្នុងការដំណើរការរឿងនេះឡើយ។ មេធាវីប្រចាំស្រុក ក្នុងរដ្ឋ Nevada បានបញ្ជាក់ថា ខ្លួននឹងមិនដំណើរការរឿងក្តីប្រឆាំងនឹងកីឡាករបាល់ទាត់អន្តរជាតិព័រទុយហ្គាល់រូបនេះឡើយ ដោយសារតែវាមិនមានភស្តុតាងច្រើនដើម្បីដាក់បន្ទុកលើករណីនៃការរំលោភផ្លូវភេទ។

នាង Kathryn Mayorga ដែលជាអតីតតារាបង្ហាញម៉ូដ ចោទប្រកាន់ថា Ronaldo បានរំលោភរូបនាងនៅសណ្ឋាគារមួយក្នុងទីក្រុង Las Vegas កាលពីឆ្នាំ២០០៩។ អតីតខ្សែប្រយុទ្ធរបស់ក្លិប Manchester United និង Real Madrid បានឈានដល់កិច្ចព្រមព្រៀងលើដំណោះស្រាយផ្នែកហិរញ្ញវត្ថុមួយជាមួយនឹងរូបនាង ត្រឹមតែរយៈពេល១ឆ្នាំ ក្រោយពីរឿងរ៉ាវនេះកើតឡើង។ រូបគេតែងតែបានធ្វើការច្រានចោលលើការចោទប្រកាន់ផ្សេងៗលើការរំលោភផ្លូវភេទ តាមរយៈការបញ្ជាក់ថា ទំនាក់ទំនងរបស់ពួកគេមានការព្រមព្រៀងទាំងសងខាង។

ការិយាល័យមេធានីស្រុក Clark County បានបញ្ជាក់ថា ខ្លួនបានទទួលពាក្យបណ្តឹង១ពីនាង Mayorga ដែលបានផ្តល់ឈ្មោះខ្លួនឯងត្រឹមតែ «V» កាលពីថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០០៩ ដោយមានការរៀបរាប់ថា នាងបានក្លាយជាជនរងគ្រោះនៃការរំលោភបំពានផ្លូវភេទ។ ប៉ូលិស មិនអាចចាប់ផ្តើមការស៊ើបអង្កេតណាមួយឡើយ ក្នុងពេលនោះ ដោយសារតែនាងបានបដិសេធក្នុងការនិយាយប្រាប់ឈ្មោះអ្នកដែលបានបំពានលើរាងកាយនាង ឬក៏កន្លែងដែលបានកើតឡើង៕

កែសម្រួលដោយ៖ Cambosport
ប្រភពព័ត៌មាន៖ Channel News Asia

Loading...
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.