v9
V9BET

ខ្សែការពារអង់គ្លេស Trippier បំពេញការផ្ទេរពី Spurs ទៅ Atletico

1 month ago​ | ដោយ V-Dr

ខ្សែការពារស្លាបស្តាំអន្តរជាតិអង់គ្លេស Kieran Trippier បានបំពេញការផ្ទេររបស់គេទៅកាន់ក្លិប Atletico Madrid ពីក្លិប Tottenham Hotspur។ នេះបើយោងទៅតាមការប្រកាសរបស់ក្លិបយក្សអេស្ប៉ាញ កាលពីថ្ងៃពុធ។

ក្លិប Atletico បានបញ្ជាក់នៅលើគេហទំព័ររបស់ខ្លួនថា ពួកគេបានចុះហត្ថលេខាជាមួយនឹង «កីឡាករដ៏អស្ចារ្យ និងពោរពេញដោយបទពិសោធម្នាក់ពីក្រុមម្ចាស់ជើងឯករងនៃក្របខ័ណ្ឌ Champions League» និងបានបន្ថែមថា Trippier បានយល់ព្រមលើកិច្ចសន្យារយៈពេល៣ឆ្នាំ។ បណ្តាញសារព័ត៌មានអេស្ប៉ាញ និងចក្រភពអង់គ្លេស សុទ្ធសឹងបានចេញផ្សាយថា ក្លិប Atletico បានចំណាយប្រាក់ឲ្យក្លិប Spurs ចំនួន២២លានអឺរ៉ូ (ស្មើនឹង២៤,៧លានដុល្លារអាមេរិក)។ Trippier បានលេងការប្រកួត១៦លើកសម្រាប់ក្រុមជម្រើសជាតិអង់គ្លេស ដោយបានស៊ុតបាល់បញ្ចូលទី១គ្រាប់តាមរយៈការស៊ុតបាល់ពិន័យ Free-kick ក្នុងពេលចាញ់ក្រុមជម្រើសជាតិក្រូអាស៊ី ក្នុងព្រឹត្តិការណ៍ World Cup វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។ រូបគេបានចូលរួមជាមួយនឹងក្លិប Spurs ពីក្លិប Burnley ក្នុងឆ្នាំ២០១៥ និងបានបង្ហាញខ្លួន១១៤លើកសម្រាប់ក្លិបមានមូលដ្ឋាននៅទីក្រុងឡុងដ៍មួយនេះ។

ការផ្ទេរនេះ បង្ហាញពីការបន្តការពង្រឹងតំបន់ការពាររបស់ក្រុម Atletico។ ខ្សែការពារ Diego Godin, Filipe Luis និង Lucas Hernandez សុទ្ធសឹងបានចាកចេញពីក្លិប ខណៈដែលខ្សែការពារប្រេស៊ីល Renan Lodi និង Felipe បានបំពេញការផ្ទេររួចជាស្រេច។ លោកគ្រូបង្វឹក Diego Simeone ក៏បានបំពេញការនាំយកខ្សែប្រយុទ្ធវ័យក្មេងព័រទុយហ្គាល់ Joao Felix ក្នុងតម្លៃខ្លួន១២៦លានអឺរ៉ូ នៅរដូវក្តៅនេះផងដែរ៕

កែសម្រួលដោយ៖ Cambosport
ប្រភពព័ត៌មាន៖ Channel News Asia

Loading...
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.