v9
V9BET

មកស្គាល់ក្លឹបធំ៥ មានខ្សែបម្រើឆ្នើមល្អៗបំផុត

5 months ago​ | ដោយ V-Dr

ក្រុម Manchester City និង Tottenham Hotspur បានបំបែកកំណត់ត្រាដើម្បីចុះហត្ថលេខាជាមួយកីឡាករ Rodri និង Tanguy Ndombele របស់ពួកគេរៀងៗខ្លួន។ ក្លិបទាំងពីរបានព្យាយាមពង្រឹងខ្សែបម្រើរបស់ពួកគេបន្ថែមទៀតដើម្បីក្លាយជាក្រុមដែលបណ្តុំដោយខ្សែបម្រើកំពូលៗល្អបំផុត បើប្រៀបធៀបជាមួយក្លឹបផ្សេងទៀតនៅអឺរ៉ុបនាពេលបច្ចុប្បន្ន។
ខាងក្រោមនេះជាក្លឹប៥ នៅលីកកំពូលអឺរ៉ុបដែលមានខ្សែបម្រើឆ្នើមៗបំផុតៈ

១.Tottenham Hotspur

រដូវកាលមុន Spurs មានបញ្ហាកីឡាកររបួសជាច្រើនមុនការប្រកួត វគ្គផ្តាច់ព្រ័ត្រនៃក្របខ័ណ្ឌ Champions League លោក Mauricio Pochettino បានទទួលស្គាល់ពីភាពទន់ខ្សោយរបស់ក្រុមនៅតំបន់បម្រើ។ ថ្មីៗនេះ ក្លឹបទើបតែទិញ Tanguy Ndombele ដែលជាតម្លៃកំណត់ត្រា ៦២លានអឺរ៉ូពីក្រុម Olympique Lyon។ បច្ចុប្បន្នក្រៅពីកីឡាករចូលថ្មី Spur មានកីឡាករខ្សែបម្រើដែលមានស្រាប់ដូចជា Harry Winks, Moussa Sissoko, Eric Dier និង Victor Wanyama ផងដែរ បើទោះបីជាកីឡាករអន្តរជាតិ កេនយ៉ាអាចនិងចាកចេញពីក្លឹបនៅរដូវក្តៅយ៉ាងណាក្តី ។ សម្រាប់ខ្សែបម្រើ-ប្រយុទ្ធស្លាបដែលលេចធ្លោគឺ Christian Eriksen និង Dele Alli ខណៈក្រុមបានទិញមករួមក្រុមក្នុងតម្លៃសរុបទាំងពីរនាក់គឺប្រមាណ ១៦លានផោនប៉ុណ្ណោះ។

២.Barcelona

កាលពីប៉ុន្មានឆ្នាំមុន Xavi និង Andres Iniesta គឺជាខ្សែបំរើដ៏ល្អបំផុតនៅក្នុងពិភពលោក ព្រមជាមួយ Sergio Busquets គឺជាខ្សែបម្រើការពារ ដែលដើរតួនាទីសំខាន់ជួយក្លឹបអស់រយៈពេលជាងមួយទសវត្សមកហើយ។ ស្ថិតនៅក្នុងវ័យ ៣០ឆ្នាំប៉ុណ្ណោះរូបគេបង្ហាញទម្រង់លេងកម្រិតកំពូលយ៉ាងហោចណាស់ពីរបីឆ្នាំទៀត។

ក្រៅពី Busquets បច្ចុប្បន្នក្រុមមានកីឡាករដែលពោរពេញទៅដោយបទពិសោធន៏មានដូចជា Ivan Rakitic និង Arturo Vidal ដែលធ្លាប់លេងនៅក្នុងក្របខ័ណ្ឌ Champions League ខណៈក្រុម Barcelona ទើបតែនាំយក Arthur និង Frenkie De Jong មករួមក្រុមបន្ថែមទៀត បើទោះបីជាកីឡាករមានស្រាប់គឺ Philippe Coutinho កំពុងជួបភាពមិនច្បាស់លាស់ជាមួយក្រុមយ៉ាងណាក្តី។

៣.Juventus

កាលពីប៉ុន្មានឆ្នាំមុន Juventus មានខ្សែបម្រើកណ្តាលល្អៗដូចជា Andrea Pirlo, Paul Pogba, Arturo Vidal និង Claudio Marchisio។ បច្ចុប្បន្នក្លិបយក្សនៃក្របខ័ណ្ឌ Serie A មានខ្សែបម្រើកណ្តាលចំនួនប្រាំពីររូបហើយពួកគេបានចំណាយប្រាក់សរុប ត្រឹមតែ ៦១,៥លានអឺរ៉ូប៉ុណ្ណោះ ដើម្បីចុះហត្ថលេខានាំយកពួកគេមករួមក្រុមពោលគឺតិចជាងតម្លៃដែលពួកគេបានលក់ Paul Pogba ទៅ Man.United ទៅទៀត។

ខ្សែបម្រើបច្ចុប្បន្ន Sami Khedira, Emre Can, Adrien Rabiot និង Aaron Ramsey ត្រូវបានក្លឹបជើងឯក SerieA ចុះហត្ថលេខានាំយកដោយគ្មានតម្លៃខ្លួន ខណៈខ្សែបម្រើរបស់ពួកគេបច្ចុប្បន្នដែលពោរពេញទៅដោយបទពិសោធន៏មានស្រាប់នោះគឺ Rodrigo Bentancur និង Miralem Pjanic និង Blaise Matuidi។ គ្រូបង្វឹកថ្មីលោក Maurizio Sarri ចូលចិត្តដាក់ខ្សែបម្រើកណ្តាល ៣នាក់លេងព្រមគ្នាសម្រាប់ជម្រើស ១១នាក់ដំបូង មានន័យថាកីឡាករលំដាប់ថ្នាក់ពិភពលោកមួយចំនួនខាងលើអាចនិងត្រូវក្លឹបលក់ចេញ។

២.Real Madrid

Real Madrid បានឈ្នះពានរង្វាន់ UEFA Champions League ៣ឆ្នាំជាប់គ្នាក្រោមការដឹកនាំរបស់ Zinedine Zidane កំលុងពេលវត្តមានរបស់ខ្សែបម្រើ Luka Modric, Toni Kroos និង Casemiro។ អ្នកទាំងបីនេះគឺជាគន្លឹះនៃភាពជោគជ័យ ស្របពេល Luka Modric ជាកីឡាករមិនអាចខ្វះបាន។ ក្រៅពីនេះ ខ្សែបម្រើ-ការពារ Dani Ceballos និង Federico Valverde ក៏ជាជម្រើសដ៏ល្អ។ ទោះបីជាមានកីឡាករឆ្នើមច្រើនជម្រើសបែបនេះក្តី ក្រុមនៅតែចង់បាន Paul Pogba មករួមក្រុមបន្ថែមទៀត។ ប៉ុន្តែកីឡាករ James Rodriguez ដែលជាខ្សែបម្រើម្នាក់ទៀតអាចនិងត្រូវក្លឹបលក់ទៅ Napoli រឺ Atletico Madrid ខណៈពេលដែលអនាគតរបស់កីឡាករ Gareth Bale មិនទាន់ត្រូវបានដោះស្រាយ។

១.Man.City

លោក Guardiola បានដឹកនាំក្រុម Man City ទៅឈរនៅកំពូលតារាងនៃក្របខ័ណ្ឌ Premier League រដូវកាល ២០១៧-២០១៨ ជាមួយនឹងខ្សែបម្រើកណ្តាល Fernandinho, David Silva និង Kevin De Bruyne និង Ilkay Gundogan កីឡាករអន្តរជាតិអាឡឺម៉ង់ជាជម្រើសផ្លាស់ប្តូរ។ រដូវកាលមុន De Bruyne បានរងរបួសអស់រយៈពេលជាយូរទើបលោក Pep សម្រេចដាក់ Bernardo Silva លេងក្នុងទម្រង់ ខ្សែបម្រើកណ្តាលជំនួសវិញ។ សម្រាប់តម្លៃខ្លួនវិញពួកគេទាំងអស់គ្នា ក្លឹបបានចំណាយប្រាក់រហូតដល់ទៅ ២៤០លានផោន ប៉ុន្តែជាលទ្ធផល ពួកគេបានជួយក្រុមជោគជ័យយ៉ាងច្រើននៅរយៈពេល ២ឆ្នាំចុងក្រោយនេះ។

ក្រុមមេឃខៀវទើបតែនាំយកកីឡាករខ្សែបម្រើ-ការពារ Rodri ពីក្លឹប At.Madrid រួមជាមួយកីឡាករមានស្រាប់គឺ Phil Foden ម្ចាស់ជ័យលាភីបាល់មាស World Cup ២០១៧ របស់ FIFA សម្រាប់កីឡាករមានវ័យក្រោម ១៧ឆ្នាំ U-១៧។

កែសម្រួលដោយ៖ Cambosport
ប្រភព៖ foxsportsasia



ពេលនេះលោកអ្នកអាចប្រើប្រាស់កម្មវិធី V9BET តាមរយះទូរស័ព្ទដៃ យ៉ាងងាយស្រួល លឿននិងរហ័ស
ពត័មានបន្ថែម: http://camsoccer.net

Loading...
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.