v9
V9BET

ប្រិយមិត្ត Liverpool រត់ចូលពេញទីលានក្រោយផ្តួល Tranmere ក្នុងជំនួបមិត្តភាព

2 weeks ago​ | ដោយ V-Dr

ហ្វូងអ្នកគាំទ្រហង្សក្រហម Liverpool បានរត់ចូលទីលានបន្ទាប់ពីក្រុមរបស់ពួកគេបានទទួលជ័យជម្នះ ៦-0 លើក្រុម Tranmere កាលពីថ្ងៃទី១១ កក្កដា ២០១៩ ក្នុងជំនួបមិត្តភាពមុនបើករដូវកាល ហើយក្នុងចំណោមពួកគេជាច្រើនកំពុងព្យាយាមថតរូបជាមួយនឹងវីរបុរសដែលបានជួយក្រុមលើកពានក្របខ័ណ្ឌ Champions League កីឡាករខ្សែប្រយុទ្ធ Divock Origi។ Liverpool បានក្លាយជាម្ចាស់ជើងឯកទ្វីបអឺរ៉ុបជាលើកទី៦ ក្នុងប្រវត្តិសាស្រ្តក្រោយផ្តួល Spurs ២-0 នៅក្នុងវគ្គផ្តាច់ព្រ័ត្រនៃក្របខ័ណ្ឌ Champions League កាលពីរដូវកាលមុន។

ទោះបីក្រុមបង្ហាញទម្រង់លេងល្អបំផុតក្នុងជំនួបមិត្តភាពមុនបើករដូវកាលយ៉ាងណាក្តីអ្នកគាំទ្រ Liverpool នៅតែបាត់បង់ម្ចាស់ការចូលលុកលុយនៅទីលាន Prenton Park បន្ទាប់ពីក្រុមរបស់ពួកគេផ្តួលក្រុមកំពុងលេងនៅក្របខណ្ឌលំដាប់ទី៤(League ២) Tranmere Rovers ក្នុងលទ្ធផល ៦:០។

ក្រុមរបស់លោក Jurgen Klopp នឹងជួបជាមួយនឹង Bradford City នៅថ្ងៃអាទិត្យខាងមុខនេះមុនពេលធ្វើដំណើរទៅកាន់សហរដ្ឋអាមេរិកដើម្បីប្រកួតត្រៀមបើករដូវកាលជាមួយ Borussia Dortmund, Sevilla, Sporting និង Napoli។ Liverpool និងត្រូវប្រកួតបញ្ចប់(Pre-season)មុនបើករដូវកាលជាមួយ Lyon នៅទីក្រុងហ្សឺណែវប្រទេសស្វីសមុនពេលវិលត្រឡប់ទៅអង់គ្លេសវិញដើម្បីជួបជាមួយ Manchester City ម្ចាស់ពានរង្វាន់ Premier League ដើម្បីប្រកួតយកពានរង្វាន់បើករដូវកាល Community Shield នៅកីឡដ្ឋាន Wembley នាថ្ងៃទី៤ ខែសីហា ២០១៩ ខាងមុខនេះ។

កែសម្រួលដោយ៖ Cambosport
ប្រភព៖ sportbible



ពេលនេះលោកអ្នកអាចប្រើប្រាស់កម្មវិធី V9BET តាមរយះទូរស័ព្ទដៃ យ៉ាងងាយស្រួល លឿននិងរហ័ស
ពត័មានបន្ថែម: www.v9cambodia.com/lc2019

Loading...
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.