Barcelona ទិញខ្សែប្រយុទ្ធអង់គ្លេសវ័យ ១៦ឆ្នាំ Louie Barry ពី West Brom

5 months ago​ | ដោយ V-Dr

ក្លឹប Barcelona បានចុះកុងត្រានាំយកខ្សែប្រយុទ្ធអង់គ្លេសវ័យ ១៦ឆ្នាំ Louie Barry ក្នុងកិច្ចសន្យារយៈពេល ៣ឆ្នាំពីក្លិប West Bromwich Albion។ Barry មានដើមកំណើតនៅទីក្រុង Birmingham City រូបនេះធ្លាប់បានឆ្លងកាត់ការហ្វឹកហាត់ជាមួយក្រុម West Bromwich ចាប់តាំងពីរូបគេមានអាយុ ៦ឆ្នាំរូបនេះបានបដិសេធការបន្តកិច្ចសន្យាថ្មីជាមួយក្លឹបនៅលីកលំដាប់ទី២ ក្របខណ្ឌ Championship មួយនេះ។ West Brom ទទួលបានតម្លៃផ្ទេរចំនួន ២៣៥.000ផោនពីក្រុមម្ចាស់ជើងឯក La Liga ស្របពេល Barcelona បានចុះផ្សាយថា Barry នឹងត្រៀមខ្លួនចូលលេងក្រុម U១៩ឆ្នាំនៅរដូវកាលក្រោយ។

ក្លឹបអេស្ប៉ាញ បានគេចាត់ទុក Barry ថាជាកីឡាករវ័យក្មេងដ៏ល្អបំផុតនៅក្នុងលីកកីឡាបាល់ទាត់អង់គ្លេស និងបានឆ្លងកាត់ការធ្វើតេស្តផ្នែកវេជ្ជសាស្ត្រដោយជោគជ័យ។ Barry បានឈ្នះពានរង្វាន់ស្បែកជើងមាសជាមួយនឹងការស៊ុតបញ្ចូលទីចំនួនបីគ្រាប់ ជួយឱ្យក្រុមអង់គ្លេសអាយុក្រោម 16ឆ្នាំឈ្នះ Val-de-Marne កាលពីឆ្នាំមុន។ Barry ក៏បានបន្តស៊ុតបញ្ចូលទីពីរគ្រាប់ក្នុង ៤ប្រកួតផងដែរស្របពេលក្រុមអង់គ្លេសអាយុក្រោម ១៦ឆ្នាំ( U១៦) បានបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ ៣ នៅ Montaigu Tournament ប្រទេសបារាំងកាលពីដើមឆ្នាំនេះ។

កែសម្រួលដោយ៖ Cambosport
ប្រភព៖ BBC

Loading...
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.