v9
V9BET

ប្រធានក្រុម Arsenal បដិសេធធ្វើដំណើរចូលរួមប្រកួតមុនបើករដូវកាលនៅអាមេរិក

2 weeks ago​ | ដោយ V-Dr

ប្រធានក្រុមកាំភ្លើងធំ Arsenal កីឡាករ Laurent Koscielny បានបដិសេធមិនធ្វើដំណើរចូលរួមជាមួយមិត្តរួមក្រុមសម្រាប់ការប្រកួតមុនបើករដូវកាល(Pre-Season)នៅសហរដ្ឋអាមេរិក។ ខ្សែការពារក្រុមជម្រើសសជាតិបារាំងវ័យ ៣៣ឆ្នាំរូបនេះ កិច្ចសន្យារបស់គេនិងត្រូវអស់សុពលភាពនៅចុងបញ្ចប់នៃរដូវកាល ២០១៩-២០២០ ខណៈដែលមានពត៌មានលើកឡើងថាមានក្លិប ៣ នៅលីកកំពូលបារាំងដូចជា Bordeaux, Rennes និង Lyon ចង់បានរូបគេទៅរួមក្រុម។

ក្លឹប Arsenal បានធ្វើសេចក្តីថ្លែងការថាៈ យើងមានការខកចិត្តយ៉ាងខ្លាំងចំពោះទង្វើ Laurent ដែលផ្ទុយនឹងសេចក្តីណែនាំរបស់យើង។ យើងសង្ឃឹមថានឹងដោះស្រាយបញ្ហានេះ។
ខ្សែការពារកណ្តាលបានចូលរួមជាមួយ Arsenal នៅរដូវក្តៅឆ្នាំ២០១០ ក្នុងតម្លៃប្រមាណ ១០លានផោន ហើយចូលលេងឱ្យកាំភ្លើងធំ ៣៥៣ដងនិងឈ្នះពាន FA Cup ពីរដងក្នុងឆ្នាំ ២០១៣-២០១៤ និង ២០១៤-២០១៥។

កែសម្រួលដោយ៖ Cambosport
ប្រភព៖ BBC



ពេលនេះលោកអ្នកអាចប្រើប្រាស់កម្មវិធី V9BET តាមរយះទូរស័ព្ទដៃ យ៉ាងងាយស្រួល លឿននិងរហ័ស
ពត័មានបន្ថែម: www.v9cambodia.com/lc2019

Loading...
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.