v9
V9BET

U15 កម្ពុជា ប៉ះក្រុមចិន ខណៈភ្នំពេញក្រោន និងស្វាយរៀង មើលឃើញការឈ្នះ មុនការប្រកួត

4 months ago​ | ដោយ V-Dr

ក្រុមជម្រើសជាតិកម្ពុជាអាយុក្រោម១៥ឆ្នាំ (U15) នឹងត្រូវធ្វើការប្រកួតជាមួយក្រុមជម្រើសជាតិចិនអាយុក្រោម១៥ឆ្នាំ នៅល្ងាចម៉ោង៥ ថ្ងៃព្រហស្បតិ៍នេះ ចំណែកក្រុមភ្នំពេញក្រោន និងព្រះខ័នរាជស្វាយរៀង ត្រូវប្រកួតកាត់សេចក្តីជើងទី២ វគ្គ១៦ក្រុមពានរង្វាន់សម្តេច ហ៊ុន សែន លើកទី១៣ (ថ្នាក់ជាតិ) ឆ្នាំ២០១៩ ជាមួយក្រុមខេត្តត្បូងឃ្មុំ និងក្រុមខេត្តកំពង់ចាម នៅរសៀលម៉ោង ៣:៣០ ថ្ងៃនេះដែរ។

សម្រាប់ការជួបគ្នារបស់ក្រុមU15កម្ពុជា និងក្រុមU15ចិន ដែលត្រូវធ្វើនៅកីឡដ្ឋាន RSN នាល្ងាចម៉ោង៥ថ្ងៃនេះ វាជាការប្រកួតដកស្រង់បច្ចេកទេស ដើម្បីឲ្យក្រុមទាំង២ ពិសេសក្រុមយុវជនកម្ពុជា ទទួលបានបទពិសោធ និងការយល់ដឹងថ្មីៗបន្ថែមទៀត ក្នុងការពង្រឹងសមត្ថភាពឲ្យពួកគេ កាន់តែប្រសើរ។

ដោយឡែក នៅថ្ងៃនេះដែរ ក្រុមភ្នំពេញក្រោន នឹងត្រូវប្រកួតកាត់សេចក្តីជាមួយក្រុមខេត្តកំពង់ចាម នៅកីឡដ្ឋានស្តាតចាស់ នារសៀលម៉ោង ៣:៣០ ស្របពេលក្រុមព្រះខ័នរាជស្វាយរៀង ត្រូវជួបក្រុមខេត្តត្បូងឃ្មុំ នៅកីឡដ្ឋានអេអ៊ីយូស្ពតផាក ដើម្បីរកក្រុមឈ្នះ ឡើងទៅប្រកួតនៅវគ្គ៨ក្រុមចុងក្រោយ។

យ៉ាងណាក៏ដោយ សម្រាប់ការប្រកួតនេះ ក្រុមភ្នំពេញក្រោន និងក្រុមស្វាយរៀង ហាក់បានមើលឃើញពីជ័យជម្នះរួចទៅហើយ ព្រោះការប្រកួតជើងទី១ កាលពីថ្ងៃទី២៧ ខែមិថុនា កន្លងមកនេះ ភ្នំពេញក្រោន បានលត់ក្រុមខេត្តកំពង់ចាម រហូតដល់ ១០-០ ឯ ស្វាយរៀង បានឈ្នះក្រុមខេត្តត្បូងឃ្មុំ ៤-០។

យោងតាមលទ្ធផលនោះ បានបង្ហាញឲ្យឃើញថា ក្រុមភ្នំពេញក្រោន នឹងទទួលបានឱកាសឡើងទៅវគ្គបន្ត ដោយគ្មានអ្វីប្រែប្រួលនោះទេ ហើយការប្រកួតលើកនេះ ភ្នំពេញក្រោន នឹងបន្តយកឈ្នះក្រុមខេត្តកំពង់ចាម ដើម្បីបង្ហាញឲ្យឃើញពីភាពខ្លាំងរបស់ខ្លួន។ រីឯក្រុមស្វាយរៀង ក៏នឹងអាចបន្តយកឈ្នះក្រុមខេត្តត្បូងឃ្មុំ ដើម្បីបានឡើងទៅវគ្គបន្តដូចគ្នា៕

កែសម្រួលដោយ៖ Cambosport



ពេលនេះលោកអ្នកអាចប្រើប្រាស់កម្មវិធី V9BET តាមរយះទូរស័ព្ទដៃ យ៉ាងងាយស្រួល លឿននិងរហ័ស
ពត័មានបន្ថែម: http://camsoccer.net

Loading...
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.