v9
V9BET

Gueye ជួយឲ្យ សេណេហ្គាល់ ឈានទៅវគ្គ ១/២ជាលើកទី១ ក្នុងរយៈពេល ១៣ឆ្នាំ

2 weeks ago​ | ដោយ V-Dr

ក្រុមបាល់ទាត់ជម្រើសជាតិសេណេហ្គាល់ បានឈានទៅប្រកួតព្រឹត្តិការណ៍ Africa Cup of Nations វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រជាលើកទី១ បើគិតចាប់តាំងពីឆ្នាំ២០០៦ នៅពេលដែលកីឡាករ Idrissa Gueye បានជួយឲ្យក្រុមខ្លួនដណ្តើមបានជ័យជម្នះ ១-០ លើក្រុមជម្រើជាតិបេនីន ក្នុងវគ្គ៨ក្រុមចុងក្រោយ ក្នុងទីក្រុង Cairo កាលពីថ្ងៃពុធ។

ខ្សែបម្រើ Gueye របស់ក្លិប Everton បានស៊ុតបាល់បញ្ចូលទីនៅនាទី ទី៧០ ក្រោយពីទទួលបានការបញ្ជូនបាល់យ៉ាងល្អពីខ្សែប្រយុទ្ធ Sadio Mane របស់ក្លិប Liverpool។ នេះគឺជាការប្រកួតដំបូងគេក្នុងយុទ្ធនាការ Cup of Nations ដែលប្រើប្រាស់ប្រព័ន្ធវីដេអូជំនួយការអាជ្ញាកណ្តាល (VAR) ហើយមិនមានហេតុការណ៍ចម្រូងចម្រាស់ឡើយ។ ក្រុមជម្រើសជាតិបេនីន ត្រូវបានកាត់បន្ថយនៅសល់ត្រឹមតែសមាជិក១០នាក់ នៅជិតបញ្ចប់ការប្រកួត នៅពេលដែលកីឡាករ Olivier Verdon បានរងពិន័យកាតក្រហមតែម្តង សម្រាប់ការប្រព្រឹត្តកំហុសរបស់ខ្លួន។

នៅថ្ងៃអាទិត្យនេះ ក្រុមម្ចាស់ជើងឯករងឆ្នាំ២០០២ សេណេហ្គាល់ នឹងត្រូវប៉ះជាមួយនឹងក្រុមជម្រើសជាតិម៉ាដាហ្គាស្កា ឬក្រុមជម្រើសជាតិទុយនីស៊ី ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ក្នុងទីក្រុងរបស់អេហ្ស៊ីប។ លោក Aliou Cisse គ្រូបង្វឹកនៃក្រុមជម្រើសជាតិសេណេហ្គាល់ បានឲ្យដឹងថា៖ «យើងបានរំពឹងទុកពីការប្រកួតដ៏ស្មុគស្មាញមួយ ហើយកីឡាកររបស់ខ្ញុំមិនបោះបង់ឡើយ ពីព្រោះពួកគេមានស្មារតីល្អ អត់ធ្មត់ និងគោរពការណែនាំ»៕

កែសម្រួលដោយ៖ Cambosport
ប្រភព៖ Channel News Asia



ពេលនេះលោកអ្នកអាចប្រើប្រាស់កម្មវិធី V9BET តាមរយះទូរស័ព្ទដៃ យ៉ាងងាយស្រួល លឿននិងរហ័ស
ពត័មានបន្ថែម: www.v9cambodia.com/lc2019

Loading...
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.