v9
V9BET

គ្រូអគ្គិសនីកម្ពុជា ថា ក្រុមអង្គរថាយហ្គឺរ អាចធ្លាក់កម្លាំង ពេលប្រកួតកាត់សេចក្តី នៅរសៀលនេះ

4 months ago​ | ដោយ V-Dr

គ្រូបង្វឹកក្រុមអគ្គិសនីកម្ពុជា លោក ប្រាក់ វុទ្ធី បានមើលឃើញថា ក្រុមអង្គរថាយហ្គឺរ នឹងមិនមានកម្លាំងពេញលេញ ដើម្បីប្រកួតកាត់សេចក្តីជើងទី២ ក្នុងវគ្គជម្រុះ១៦ក្រុម ពានរង្វាន់សម្តេច ហ៊ុន សែន លើកទី១៣ (ថ្នាក់ជាតិ) ឆ្នាំ២០១៩ ជាមួយក្រុមរបស់លោក នៅរសៀលម៉ោង ៣:៣០ ថ្ងៃពុធនេះទេ ផ្ទុយទៅវិញ អគ្គិសនីកម្ពុជា កំពុងមានឆន្ទៈប្រកួតកាន់តែខ្លាំង ដើម្បីស្វែងរកជ័យជម្នះ ឡើងទៅវគ្គបន្ត។

ក្រុមអគ្គិសនីកម្ពុជា បានត្រឹមស្មើ ០-០ ជាមួយក្រុមអង្គរថាយហ្គឺរ សម្រាប់ការប្រកួតជើងទី១ នៅលើទឹកដីខ្លួនឯង ប៉ុន្តែលោក ប្រាក់ វុទ្ធី បានបង្ហើបថា ការស្មើកាលនោះ ដោយសារកូនក្រុមរបស់លោក បានធ្វើការងារធ្ងន់ និងធ្លាក់កម្លាំង នៅក្នុងការប្រកួតជាមួយក្រុមភ្នំពេញក្រោន ក្នុងលីកកំពូល មុនមកប៉ះអង្គរថាយហ្គឺរ ក្នុងពានសម្តេច ហ៊ុន សែន នេះ។

ប៉ុន្តែលើកនេះ ក្រុមម្ចាស់ផ្ទះ អង្គរថាយហ្គឺរ ជាអ្នកទទួលស្ថានភាពបែបនេះវិញម្តង ព្រោះក្រុមនេះ ទើបតែធ្វើការងារធ្ងន់ ពេលជួបក្រុមក្រសួងការពារជាតិ ក្នុងការប្រកួតលីកកំពូលកម្ពុជា កាលពីថ្ងៃសៅរ៍ អ៊ីចឹងកីឡាករល្អៗមួយចំនួនរបស់អង្គរថាយហ្គឺរ អាចមានការធ្លាក់កម្លាំង ឬមានបញ្ហារបួសខ្លះ។

លោក ប្រាក់ វុទ្ធី បាននិយាយថា៖ «ការលេងនៅកីឡដ្ឋានខេត្តសៀមរាប អាចធ្វើឲ្យយើងពិបាកខ្លះដែរ ព្រោះទីលាននេះពិបាកក្នុងការលេង តែយើងមិនសូវបារម្ភទៅលើសមត្ថភាពលេងរបស់ក្រុមអង្គរថាយហ្គឺរ ប៉ុន្មានទេ ដោយសារក្រុមនេះទើបជួបក្រុមទ័ព អ៊ីចឹងពួកគេអាចមានការធ្លាក់កម្លាំងខ្លះហើយ ព្រោះស្ថានភាពបែបនេះ យើងធ្លាប់បានជួប កាលប្រកួតជើងទី១ អ៊ីចឹងយើងអាចដឹងបាន»។

លោកបានបន្ថែមថា៖ «ការជួបគ្នាលើកនេះ វាដូចជាការប្រកួតផ្តាច់ព្រ័ត្រអ៊ីចឹង ដែលយើងត្រូវស្វែងរកជ័យជម្នះឲ្យបាន ហើយយើងមានរំពឹងច្រើន ព្រោះកីឡាករយើងគ្មានបញ្ហារបួសអ្វីទេ។ បន្ថែមលើនេះ ការទើបយកឈ្នះក្រុមខេត្តកំពង់ចាម ៣-១ នៅលីកកំពូល កាលពីថ្ងៃសៅរ៍ វាកំពុងតែធ្វើឲ្យកីឡាកររបស់យើង មានឆន្ទៈប្រកួតខ្លាំង អ៊ីចឹងយើងអាចនឹងធ្វើបានល្អជាងប្រកួតជើងទី១»៕

កែសម្រួលដោយ៖ Cambosport



ពេលនេះលោកអ្នកអាចប្រើប្រាស់កម្មវិធី V9BET តាមរយះទូរស័ព្ទដៃ យ៉ាងងាយស្រួល លឿននិងរហ័ស
ពត័មានបន្ថែម: http://camsoccer.net

Loading...
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.