v9
V9BET

Premier League ជាគោលដៅទីផ្សារលក់កីឡាករសំខាន់សម្រាប់ Real Madrid

2 months ago​ | ដោយ V-Dr

ក្លឹបអធិរាជស Real Madrid បានធ្វើឱ្យមានការផ្តោតអារម្មណ៍ជាខ្លាំងលើផ្នែកជំនួញជាមួយក្រុមនៅក្របខ័ណ្ឌ Premier League ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយ។ ចាប់តាំងពីការលក់ខ្សែបម្រើ Ozil ក្នុងតម្លៃ ៤៥លានផោនទៅអោយក្រុម Arsenal កាលពី ៦ឆ្នាំមុន(២០១៣)។

សរុបមកក្រុមគ្រងតំណែងជើងឯកកំពូលទ្វីបអឺរ៉ុបច្រើនជាងគេមួយនេះរកចំណូលបានរហូតដល់ទៅ ២៧៥លានអឺរ៉ូពីការលក់កំពូលកីឡាករឆ្នើមតែ ៥នាក់ទៅក្របខណ្ឌលីកកំពូលអង់គ្លេសមានដូចជាៈ ១.Angel Di Maria ទៅ Man.United, ២.Danilo, ៣.Alvaro Morata ទៅ Chelsea និងចុងក្រោយគឺ ៥.Mateo Kovacic ទៅ Chelsea។

Real Madrid តែងតែឈរក្នុងលំដាប់កំពូលសម្រាប់(Top៣)ក្រុមដែលមានប្រាក់ចំណូលច្រើនបំផុតទាំងនៅក្នុងបញ្ជីក្លឹបដែលមានប្រាក់ចំណូលច្រើនបំផុតក្នុងពិភពលោក។ ក្រៅពីមានវិសាលភាព ហិរញ្ញវត្ថុដ៏អស្ចារ្យក្លឹបមានសមត្ថភាព និងដឹងពីរបៀបលក់កីឡាករចំគោលដៅ និងបានច្បាស់លាស់ពីមួយឆ្នាំទៅមួយឆ្នាំ។

កែសម្រួលដោយ៖ Cambosport
ប្រភព៖ besoccer



ពេលនេះលោកអ្នកអាចប្រើប្រាស់កម្មវិធី V9BET តាមរយះទូរស័ព្ទដៃ យ៉ាងងាយស្រួល លឿននិងរហ័ស
ពត័មានបន្ថែម: http://camsoccer.net

Loading...
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.