v9
V9BET

ស្វាយរៀង មិនស្គាល់ការចាញ់ ប៉ុន្តែ ខេត្តកំពង់ចាម បានក្លាយជាក្រុមរងគ្រោះ ក្នុងជើងទី១

2 months ago​ | ដោយ V-Dr

ក្រុមព្រះខ័នរាជស្វាយរៀង បានក្លាយជាក្រុមតែមួយគត់ ដែលមិនទាន់ស្គាល់ការចាញ់សោះ ក្នុងការប្រកួតជើងទី១ នៃលីកកំពូលកម្ពុជា ឆ្នាំ២០១៩ ដែលបានបញ្ចប់កាលពីថ្ងៃអាទិត្យ ម្សិលមិញ ប៉ុន្តែក្រុមចំណូលថ្មី ខេត្តកំពង់ចាម បានក្លាយជាក្រុមរងគ្រោះ ដែលបានជួបការចាញ់យ៉ាងជូរចត់ខ្លាំងជាងក្រុមណាៗទាំងអស់។

បើទោះបីជា ការប្រកួតបញ្ចប់ជើងទី១ នៅលើទឹកដីខ្លួនឯង កាលពីយប់ថ្ងៃអាទិត្យ ម្សិលមិញ ក្រុមស្វាយរៀង បានត្រឹមស្មើ ០-០ ជាមួយក្រុមណាហ្គាវើល ប៉ុន្តែការទទួលបាន១ពិន្ទុបន្ថែមនេះ បានជួយឲ្យក្រុមស្វាយរៀង បន្តឈរនៅកំពូលតារាង ដោយមាន៣៣ពិន្ទុ ដាច់ឆ្ងាយពីគេ និងជាក្រុមតែមួយគត់ ដែលមិនបានជួបការចាញ់សោះ នៅក្នុងជើងទី១នេះ ព្រោះ១៣ប្រកួតនេះ ស្វាយរៀង បានឈ្នះ១០ និងស្មើ៣ដង។

ចំណែកក្រុមអង្គរថាយហ្គឺរ បឹងកេត និងវិសាខា ក៏ទទួលបាន៣ពិន្ទុបន្ថែម ដើម្បីបន្តឈរនៅលេខរៀងទី៣ ទី៤ និងទី៥ រៀងៗខ្លួនផងដែរ ដោយក្នុងនោះ អង្គរថាយហ្គឺរ បានឈ្នះក្រុមអគ្គិសនីកម្ពុជា ៣-១ ឯបឹងកេត បានឈ្នះក្រុមម្ចាស់ផ្ទះគិរីវង់សុខសែនជ័យ ២-១ ហើយវិសាខា បានយកឈ្នះក្រុមប៉ូលិស ៣-១។

ចំណែកក្រុមក្រសួងការពារជាតិ បានយកឈ្នះក្រុមអាស៊ីអឺរ៉ុប ៤-១ ស្របពេលក្រុមសូលទីឡូអង្គរ បានយកឈ្នះក្រុមសាលាកីឡាបាល់ទាត់ជាតិបាទី ២-១ ផងដែរ។ ផ្ទុយទៅវិញ ក្រុមខេត្តកំពង់ចាម បានបន្តចាញ់ក្រុមភ្នំពេញក្រោន រហូតដល់ ១៧-២ ដ៏គួរឲ្យជូរចត់បំផុត។

ការបន្តរហូត១៧គ្រាប់នេះ បានធ្វើឲ្យក្រុមខេត្តកំពង់ចាម ក្លាយជាក្រុម ដែលត្រូវបានគេស៊ុតបញ្ចូលទីច្រើនបំផុត សម្រាប់ការប្រកួតទាំង១៣លើក ក្នុងជើងទី១នេះ គឺរហូតដល់១៣១គ្រាប់ ហើយពួកគេ បានស៊ុតបញ្ចូលទីទៅលើគូប្រកួតវិញ ត្រឹម៥គ្រាប់ប៉ុណ្ណោះ។ លទ្ធផលចាញ់យ៉ាងជូរខចត់របស់ក្រុមខេត្តកំពង់ចាម ក៏បានធ្វើឲ្យប៉ះពាល់ដល់គុណភាពលេង នៅលីកកំពូលកម្ពុជា ឆ្នាំ២០១៩នេះផងដែរ៕

កែសម្រួលដោយ៖ Cambosport

Loading...
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.