v9
V9BET

Valencia ទិញអ្នកចាំទីដៃទី២ Cillessen ពី Barcelona

2 months ago​ | ដោយ V-Dr

ក្លិប Valencia បានព្រមព្រៀងជាផ្លូវការណ៏ដើម្បីចុះហត្ថលេខាផ្ទេរយកអ្នកចាំទី Jasper Cillessen ពីក្រុម Barcelona ក្នុងតម្លៃ ៣៥លានអឺរ៉ូ (ស្មើនឹង ៣១,៣៥ លានផោន)។ Cillessen វ័យ ៣០ឆ្នាំលេងបាន ៣២ប្រកួតក្នុងរយៈពេល ៣រដូវកាលនៅ Nou Camp និងជាផ្នែកមួយដែលបានជួយក្រុមអ្នកមានបុណ្យបានឈ្នះពានរង្វាន់ La Liga ពីរដង Copa del Rey ពីរដងព្រមទាំងពាន Super Cup និង Spanish Super Cup។ កីឡាករអន្តរជាតិហូឡង់រូបនេះបានចុះកិច្ចសន្យារយៈពេល ៤ឆ្នាំជាមួយក្លិប Valencia ហើយនឹងមានលក្ខខណ្ឌទិញផ្តាច់កុងត្រាចំនួន ៨០លានអឺរ៉ូ(ស្មើនឹង ៧១,៦៦ លានផោន)។

Cillessen បានផ្ទេរពីក្លឹប Ajax ក្នុងតម្លៃ ១១.១លានផោនដើម្បីជំនួសអតីតអ្នកចាំទី Claudio Bravo ដែលបានផ្ទេរទៅក្លឹប Manchester City នៅខែសីហា ឆ្នាំ២០១៦។ សម្រាប់ក្រុម Valencia បានបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ៤ នៅ La Liga នៅរដូវកាល ២០១៨-២០១៩ ប៉ុន្តែបានឈ្នះជើងឯក Copa Del Rey ក្រោយផ្តួល FC Barcelona នៅវគ្គផ្តាច់ព្រ័ត្រក្នុងលទ្ធផល ២:១។ Valencia ក៏នឹងមានកៅអីលេងក្នុងក្របខ័ណ្ឌនៃក្របខ័ណ្ឌ Champions League រដូវកាលថ្មី ២០១៩-២០២០ នេះផងដែរ។

ក្លឹប Barcelona បានធ្វើសេចក្តីថ្លែងការណ៍ផងដែរជុំវិញករណីផ្ទេរនេះថា: ក្លឹប Barcelona ចង់បង្ហាញពីការដឹងគុណជាសាធារណៈដល់លោក Jasper Cillessen ចំពោះការប្តេជ្ញាចិត្តក្នុងការបំពេញតួនាទីកន្លងមក សូមជូនពរឱ្យគាត់ទទួលបានសំណាងល្អនិងភាពជោគជ័យនៅក្នុងពេលអនាគត

កែសម្រួលដោយ៖ Cambosport
ប្រភព៖ Sport

Loading...
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.