v9
V9BET

មូលហេតុ Cristiano Ronaldo ផ្តល់លុយធិបដ៏ច្រើនដល់បុគ្គលិកសណ្ឋាគារនៅក្រិក

4 weeks ago​ | ដោយ V-Dr

កីឡាករ Cristiano Ronaldo បានផ្តល់ប្រាក់ឧបត្ថម្ភបន្ថែម(លុយធិប)រហូតដល់ទៅ ២0,000ផោនឱ្យបុគ្គលិកនៅឯសណ្ឋាគារមួយកន្លែងដែលរូបគេបានស្នាក់នៅកំលុងពេលឈប់សម្រាកដើម្បីថ្លែងអំណរគុណនៅការបម្រើសេវាកម្មគួរជាទីពេញចិត្តដែលបានជួយដល់ខ្លួន និងក្រុមគ្រួសារអោយឃ្លាតឆ្ងាយពីការតាមប្រម៉ាញ់របស់អ្នកថតរូប និងសារពត៌មាន។ នេះជាអ្វីម្ចាស់ពានរង្វាន់បាល់មាស ៥សម័យសញ្ជាតិព័រទុយហ្គាល់ Ronaldo បានផ្សព្វផ្សាយជាសាធារណៈនៅលើគណនី Instagram របស់គាត់កំលុងពេលស្នាក់នៅ Riviera ប្រទេសបារាំង ជាមួយក្រុមគ្រួសារនិងមិត្តភក្តិរបស់គាត់។

ក្រៅពីជួលទូកឯកជនមួយដើម្បីរីករាយនឹងពន្លឺព្រះអាទិត្យព្រមទាំងផ្ទៃទឹកសមុទ្រកីឡាករអន្តរជាតិព័រទុយហ្កាល់ក៏បានចំណាយពេលបន្តការឈប់សម្រាកនៅសណ្ឋាគារមួយនៅប្រទេសក្រិកផងដែរដែរ។នៅទីនោះខ្សែប្រយុទ្ធស្លាបវ័យ ៣៥ឆ្នាំ ត្រូវបានពត៌មានចុះផ្សាយថាបានជួបជាមួយគ្រូបង្វឹកថ្មីរបស់ក្លឹប Juventus លោក Maurizio Sarri ដើម្បីពិភាក្សាពីតួនាទីសម្រាប់ខ្លួនដែលត្រូវលេង នៅក្នុងប្រព័ន្ធដឹកនាំមួយដែលហៅថា Sarriball នៅរដូវកាលក្រោយ។ បញ្ចប់រដូវកាលឆ្នាំ ២០១៨-២០១៩ នេះគឺជាជោគជ័យមួយទៀតរបស់ Ronaldo ក្រោយពីជួយ Juventusការពារ តំណែងជើងឯក SerieA បានបន្តជួយព័រទុយហ្គាល់លើកពាន UEFA Nation League Ronaldo នៅតែជាបេក្ខភាពជួរមុខអាចឈ្នះពានរង្វាន់បាល់មាស Ballon d’Or ជាលើកទី៦ នៅឆ្នាំនេះ។

ទោះបីជាយ៉ាងណាខ្សែការពារ Liverpool គឺ Virgil van Dijk និង Lionel Messi ក៏បានក្លាយជាគូប្រជែងពានរង្វាន់បុគ្គលដ៏អស្ចារ្យបំផុតក្នុងពិភពបាល់ទាត់សម្រាប់ពានកីឡាករឆ្នើមលំដាប់ពិភពលោកមួយនេះ។

កែសម្រួលដោយ៖ Cambosport
ប្រភព៖ foxsportsasia



ពេលនេះលោកអ្នកអាចប្រើប្រាស់កម្មវិធី V9BET តាមរយះទូរស័ព្ទដៃ យ៉ាងងាយស្រួល លឿននិងរហ័ស
ពត័មានបន្ថែម: www.v9cambodia.com/lc2019

Loading...
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.