v9
V9BET

គ្រូបង្វឹកកត្ដិយស អ៊ុំ វិចិត្រ គីរីដងរ៉ែកមានប្រសាសន៍ទោះកូនក្រុមរបស់លោក នាំមុខមែន តែក៏មិនទាន់ប្រាកដថាឈ្នះដែរ

3 months ago​ | ដោយ V-Dr

លោក អ៊ុំ វិចិត្រ គ្រូបង្វឹកកត្ដិយសក្រុម គីរីដងរ៉ែក បានលើកឡើងថា ថ្វីត្បិតក្រុមរបស់លោកនាំមុខ៣គ្រាប់ក៏ពិតមែន ក៏លោកនឹងមិនបណ្ដោយឲ្យក្រុមលោកប្រហែសគ្រប់វិនាទីណាឡើយ ព្រោះមិនទាន់ឈ្នះ១០០% ទេ។

គីរីដងរ៉ែក បានលត់ រតនាគា ដោយលទ្ធផល ៤-១ ក្នុងការប្រកួតកាលពីជើងទី១ ខណៈប្រកួតជើងទី២ នេះ ពួកគេនឹងត្រូវប៉ះគ្នាជាបន្ដ ដើម្បីស្វែងរកមួយក្រុមឡើងទៅកាន់វគ្គ១៦ក្រុមចុងក្រោយ។

ថែ្លងឲ្យដឹងមុនការប្រកួត អ្នកចាំទីរបស់ក្រុមក្រសួងការពារជាតិ លោក អ៊ុំ វិចិត្រ បាននិយាយថា លោកមិនអាចឲ្យកូនក្រុមរបស់លោកប្រហែសបានទេ ដោយលោកបានលើកឧទាហរណ៍ក្រុម Liverpool និង Barcelona ស្រាប់ ពោលគឺពេលដែល Barca បាននាំមុខក្រុមអង់គ្លេស នេះ៣គ្រាប់ហើយ តែអាចវ៉ាយបកវិញ៤គ្រាប់ ដូច្នេះក្រុមរបស់លោក នឹងមិនអាចភ្លាត់រឿងបែបនេះកើតឡើងនោះទេ។

សម្រាប់២គូនេះ លោកអ្នកក៏អាចធើ្វការទស្សទាយបានផងដែរ ថាតើក្រុមណានឹងទទួលបានជ័យជម្នះ ដោយគ្រាន់តែទាញយកកម្មវិធី GANZBERG Uber Fantasy ឥឡូវនេះនឹងឈ្នះរង្វាន់ iPhone X Max 1 រង្វាន់, Oppo R17 Pro 1 រង្វាន់, Speaker JBL 3 រង្វាន់ និងរង្វាន់ជាច្រើនសន្ធឹកសន្ធាប់ទៀត។
– ចុចទីនេះ ដើម្បីទាញយកសំរាប់ Android ៖ https://goo.gl/8vyBLM
– ចុចទីនេះដើម្បីទាញយកសំរាប់ iOS ៖ https://goo.gl/qwsm1y

GANZBERG ផលិតដោយជនជាតិអាល្លឺម៉ង់ ឈ្ងុយឆ្ងាញ់កម្រិតពិភពលោក៕

Loading...
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.