v9
V9BET

បែកធ្លាយពីចំនួនបារី ដែលអតីតគ្រូបង្វឹក Chelsea ជក់ក្នុង ១ថ្ងៃ

1 month ago​ | ដោយ V-Dr

លោក Maurizio Sarri ត្រូវបានទទួល ស្គាល់ថាជាគ្រូបង្វឹកដែលញៀនការជក់បារីបំផុត។ កំលុងពេលដឹកនាំក្រុមតោខៀវ Chelsea នៅលីកកំពូលអង់គ្លេសគាត់បានកាត់បន្ថយទំលាប់ជក់បារីនិងធ្វើការបន្លប់ដោយបៀមស្ករកៅស៊ូជំនួសក្នុងពេលដឹកនាំកូនក្រុមប្រកួត ខណៈដែលជាទម្លាប់ គាត់ជក់បារីរហូត៨០ដើម ក្នុងមួយថ្ងៃ មានន័យថាក្នុង ១ថ្ងៃគាត់ជក់បារីចំនួន ៤កញ្ចប់។

មានន័យថាពេលគាត់ក្រោកពីគេងរយៈពេល ១៦ម៉ោងមុនចូលដំណេកវិញ ជាមធ្យមគឺ គាត់ជក់បារី ៥ដើមក្នុង ១ម៉ោងរឺ ១ដើមរៀងរាល់ ១២នាទី។ យោង JOE បានចុះផ្សាយថា លោក Sarri ចំណាយប្រាក់លើការជក់បារីប្រមាណ ១៤០០ផោន/ខែ រឺ ១៥៦០យូរ៉ូ និង៥០យូរ៉ូក្នុងមួយថ្ងៃ ហើយដែលមនុស្សភាគច្រើនមិនអាចមានលទ្ធភាព។

ធ្លាប់មានកាសែតអង់គ្លេសបានចុះផ្សាយថា Chelsea ត្រៀមនឹងសាងសង់បន្ទប់ពិសេសមួយសម្រាប់ Sarri នៅ Stamford Bridge ដើម្បីផ្តល់ឪកាសអោយអ្នកចាត់ការសញ្ជាតិអ៊ីតាលីរូបនេះបានបន្ធូរអារម្មណ៏ពេលដឹកនាំក្រុមប្រកួតបញ្ចប់តង់ និងមានពេលសម្រាក ១៥នាទី។ ប៉ុន្តែផ្ទុយទៅវិញបន្ទុកមួយនេះ ត្រូវធ្លាក់លើក្រុម Juventus ក្រោយពីរូបលោកបានព្រមព្រៀងផ្ទេរចេញពី Chelsea ដើម្បីមកដឹកនាំ Juventus នៅរដូវកាលថ្មី ដូច្នេះមានន័យថាក្រុមត្រូវគ្រប់គ្រងការញៀនបារីរបស់លោក Sarri ថាតើក្រុមម្ចាស់ជើងឯកអ៊ីតាលីនិងសម្រេចថាតើត្រូវសង់បន្ទប់ពិសេសសម្រាប់គាត់ដើម្បីជក់បារីរឺក៏បែបណានោះ?។

កែសម្រួលដោយ៖ Cambosport
ប្រភព៖ besoccer

Loading...
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.