v9
V9BET

កូឡុំប៊ីផ្តួលអាហ្សង់ទីន ២:0 សម្រាប់ការប្រកួត Copa America

2 months ago​ | ដោយ V-Dr

Lionel Messi ប្រធានក្រុមជម្រើសជាតិអាហ្សង់ទីនបានជួបនឹងរឿងខកចិត្តនៅពេលដែលមិនអាចដឹកនាំក្រុមបានល្អហើយទទួលបរាជ័យក្រោមស្នាដៃកូឡុំប៊ីដែលបានយកឈ្នះពួកគេក្នុងលទ្ធផល ២-0 សម្រាប់ប្រកួត Copa America ពូល B ដែលបានចាប់ផ្តើមប្រកួតកាលពីម៉ោង ៥ព្រឹកព្រលឹមម្សិលមិញម៉ោងនៅក្នុងប្រទេសកម្ពុជាយើង។ គ្រាប់បាល់ស៊ុតបញ្ចូលទី ២គ្រាប់របស់កូឡុំប៊ីបានមកពីកីឡាករ Roger Martinez នៅនាទីទី៧១ និង Duvan Zapata នៅនាទីទី៨៦។ បញ្ចប់លទ្ធផលក្រុម Argentina ០:២ Columbia។

ការពិត Lionel Messi ដែលកំពុងរង់ចាំយ៉ាងអន្តះសារការឈ្នះពានរង្វាន់អន្តរជាតិជាលើកទី១ ជាមួយជម្រើសជាតិ ក្រោយខកចិត្តនៅវគ្គផ្តាច់ព្រ័ត្រ World Cup ២០១៤ និង World Cup ២០១៨ ក៏ដូចជាការប្រកួតវគ្គផ្តាច់ព្រ័ត្រពានរង្វាន់ Copa America ពីរដង ខណៈឱកាសរបស់អាហ្សង់ទីនហាក់មានច្រើនក្រោយពីតារាឆ្នើម Neymar បានរងរបួស ហើយអាហ្សង់ទីនគឺជាក្រុមមួយដែលមានឪកាសអាចលើកពាន ខណៈដែលដៃគូប្រយុទ្ធរបស់ខ្លួនគឺ​ Aguero និង Di Maria កំពុងបង្ហាញវត្តមានចូលលេងរួមគ្នាផងដែរនោះ។

យ៉ាងណាមិញសម្រាប់ប្រេស៊ីលក្រុមម្ចាស់ផ្ទះ Copa America ២០១៩ បានចាប់ផ្តើមយ៉ាងល្អក្រោយផ្តួលបូលីវីកាលពីថ្ងៃសៅរ៏ម្សិលម្ងៃក្នុងលទ្ធផល ៣-0 ខណៈក្រុម Venezuela និង Peru ទទួលបានលទ្ធផលស្មើគ្នា 0-0 ។

កែសម្រួលដោយ៖ Cambosport
ប្រភព៖ besoccer



ពេលនេះលោកអ្នកអាចប្រើប្រាស់កម្មវិធី V9BET តាមរយះទូរស័ព្ទដៃ យ៉ាងងាយស្រួល លឿននិងរហ័ស
ពត័មានបន្ថែម: http://camsoccer.net

Loading...
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.