v9
V9BET

ចម្លើយយ៉ាងខ្លីពី Modric ទៅកាន់មិត្តរួមក្រុមថ្មី Hazard ដែលចង់ខ្ចីអាវលេខ១០ របស់ខ្លួនដើម្បីពាក់ចូលរួមប្រកួត

1 month ago​ | ដោយ V-Dr

Eden Hazard ក្រោយបង្ហាញខ្លួនជាផ្លូវការរបស់ខ្សែបម្រើ-ប្រយុទ្ធវ័យ ២៨ ឆ្នាំ ដល់អ្នកគាំទ្រនៅល្ងាចថ្ងៃព្រហស្បតិ៍ Eden Hazard បានបង្ហើបប្រាប់អោយដឹងថាៈ រូបគេបាននិយាយលេងជាមួយមិត្តរួមក្រុមថ្មី Luka Modric ចង់ខ្ចីអាវលេខ១០ ដើម្បីពាក់ចូលរួមប្រកួត។ ឆ្លើយតបវិញភ្លាមៗម្ចាស់ពានបាល់មាសរូបនេះបាននិយាយថាទេ ដូច្នេះខ្ញុំត្រូវរកលេខផ្សេងទៀត។ ប៉ុន្តែឥឡូវនេះលេខអាវមិនសំខាន់សម្រាប់ខ្ញុំទេពេលនេះអ្វីដែលសំខាន់គឺការប្រឹងប្រែងជួយក្រុម។

គួររំលឹកឡើងវិញថាក្នុងរយៈពេលបួនឆ្នាំចុងក្រោយជាមួយក្លឹបតោខៀវ Hazard ធ្លាប់ពាក់អាវលេខ ១០ បន្ទាប់ពីកីឡាករ Juan Mata ផ្លាស់ទៅ Manchester United ប៉ុន្តែកីឡាករអន្តរជាតិបែលហ្ស៊ិករូបនេះនឹងត្រូវរង់ចាំសម្រាប់ក្លឹបមានមូលដ្ឋាននៅទីក្រុង Madrid ប្រទេសអេស្បាញផ្តល់អោយសិន។

Hazard បានបង្ហាញអារម្មណ៏រំភើបដែលមានឪកាសផ្លាស់មកជួយឱ្យក្លឹប Real Madrid នៅរដូវកាល២០១៨-២០១៩នេះដើម្បីប្រជែងពានសម្រាប់ក្រុម និងសាងភាពល្បីល្បាញបន្ថែមទៀត។ អតីតតារាបាល់ទាត់ Chelsea រូបនេះបាននិយាយបែបកំប្លែងជាចុងក្រោយថាខ្ញុំនឹងនិយាយភាសាបារាំងច្រើន ព្រោះពេលនេះភាសាអេស្ប៉ាញខ្ញុំនៅមិនទាន់បានប្រើប្រាស់ជាផ្លូវការណ៏នៅឡើយទេ។

កែសម្រួលដោយ៖ Cambosport
ប្រភព៖ metro



ពេលនេះលោកអ្នកអាចប្រើប្រាស់កម្មវិធី V9BET តាមរយះទូរស័ព្ទដៃ យ៉ាងងាយស្រួល លឿននិងរហ័ស
ពត័មានបន្ថែម: www.v9cambodia.com/lc2019

Loading...
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.