Gus Poyet: Lampard គឺជាបេក្ខភាពល្អ ប៉ុន្តែក្លឹបគួរផ្តល់ឪកាសលោក Sarri បន្ត

6 months ago​ | ដោយ V-Dr

អតីតតារាឆ្នើមរបស់ក្រុមតោខៀវ Chelsea លោក Gus Poyet បានសម្តែងមតិគាំទ្រដល់ គ្រូបង្វឹក Maurizio Sarri អោយបន្តកិច្ចការដឹកនាំក្រុមតោខៀវ Chelsea នាកីឡាដ្ឋាន Stamford Bridge បន្តទៀត ក្រោយពីមានពត៌មានលើកឡើងថា លោក Sarri នឹងចាកចេញពី Chelsea ដើម្បីទៅដឹកនាំក្រុម Juventus នៅរដូវក្តៅនេះវិញ។ ជាមួយនិងហេតុផល អ្នកគាំទ្រមិនសប្បាយចិត្តនឹងទម្រង់លេងរបស់គាត់ដោយចង់អោយ ក្លឹបបណ្តេញគ្រូបង្វឹកដែលមានបទពិសោធន៍រូបនេះចេញពីតំណែង។ ជំនួសមកវិញក្លឹបបានសម្លឹងឃើញអតីតខ្សែបម្រើ Frank Lampard ដើម្បីជាបេក្ខភាពជំនួសតំណែងនេះក្រោយពីរូបលោក ទើបតែបញ្ចប់ កិច្ចការដឹកនាំក្រុមរដូវកាលដំបូងជាមួយ Derby Country។

ប៉ុន្តែអតីតខ្សែបម្រើក្រុមជម្រើសជាតិអ៊ុយរ៉ូហ្គាយ Poyet បច្ចុប្បន្នមានវ័យ៥១ឆ្នាំ បានសារភាពថាការនាំយកអតីតមិត្តរួមក្រុមខ្សែបម្រើឆ្នើម Frank Lampard ដែល ត្រលប់មកដឹកនាំក្នុងនាមគ្រូបង្វឹកនៅកីឡាដ្ឋាន Stamford Bridge វិញគឺជាការផ្លាស់ប្តូរដ៏ល្អមួយសម្រាប់ក្លឹប។

Poyet បានទទូចថាជម្រើសល្អជាងនេះគឺត្រូវរក្សាទុកតួនាទីលោក Sarri យ៉ាងហោចណាស់មួយឆ្នាំទៀតដែរបន្ទាប់ពីរូបលោក ទទួលបានជោគជ័យដឹកនាំក្រុមលើកពាន Europa League ជាលើកទី២ ក្នុងប្រវត្តិសាស្រ្ត សម្រាប់ក្រុមនៅភាគខាងលិចទីក្រុងឡុង។

កែសម្រួលដោយ៖ Cambosport

Loading...
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.