v9
V9BET

គ្រូកម្ពុជា ចង់នាំភាពរីករាយឲ្យអ្នកគាំទ្រ តែក្រុមប៉ាគីស្ថាន ត្រៀមវាយបកយកឈ្នះវិញ នៅរាត្រីនេះ

3 months ago​ | ដោយ V-Dr

គ្រូបង្វឹកក្រុមជម្រើសជាតិកម្ពុជា លោក Felix Dalmas បានផ្តោតយកចិត្តទុកដាក់កាន់តែខ្លាំង នៅក្នុងប្រកួតកាត់សេចក្តីជើងទី២ ជាមួយក្រុមម្ចាស់ផ្ទះប៉ាគីស្ថាន នៃវគ្គជម្រុះ World Cup 2022 និង Asian Cup 2023 ជុំទី១ ក្នុងតំបន់អាស៊ី នៅពហុកីឡដ្ឋាន Hamad bin Khalifa Stadium នាទីក្រុង Doha ប្រទេសកាតា នាយប់ម៉ោង១១ (ម៉ោងនៅកម្ពុជា) ថ្ងៃអង្គារនេះ។

នៅក្នុងសន្និសីទកាសែតស្តីពីការប្រកួតនេះ ដែលធ្វើនៅប្រទេសកាតា កាលពីថ្ងៃចន្ទ លោក Felix Dalmas នៅតែរក្សាគោលជំហរ ក្នុងការរៀបចំប្រព័ន្ធលេងឲ្យបានល្អ ឲ្យដូចទៅនឹងពេលដែលក្រុមកម្ពុជា បានយកឈ្នះក្រុមជម្រើសជាតិប៉ាគីស្ថាន ២-០ នៅលើទឹកដីខ្លួនឯង កាលពីថ្ងៃព្រហស្បតិ៍ ដើម្បីស្វែងរកលទ្ធផលដ៏ល្អមួយ ធ្វើឲ្យប្រជាជនកម្ពុជា មានការសប្បាយចិត្ត។

លោក Felix Dalmas បាននិយាយថា៖ «សម្រាប់ការប្រកួតលើកនេះ យើងនៅតែរក្សាការរៀបចំប្រព័ន្ធលេងឲ្យបានល្អ ដូចគ្នាទៅនឹងអ្វី ដែលយើងបានធ្វើកន្លងមក ប៉ុន្តែយើងមិនផ្ដោតតែលើលទ្ធផលមួយមុខនោះទេ គឺយើងត្រូវផ្ដោតទាំងទៅលើវិន័យ និងការលេងជាក្រុម»។

«យើងដឹងថា ប៉ាគីស្ថាន ជាក្រុមដែលពិបាកនឹងលេងជាមួយ ប៉ុន្តែយើងនឹងធ្វើលេងឲ្យបានល្អបំផុត ដើម្បីឲ្យប្រជាពលរដ្ឋកម្ពុជា បានសប្បាយចិត្ត»។ លោក Felix បានបញ្ជាក់បន្ថែម ប៉ុន្តែគេនៅមិនទាន់ដឹងថា ក្រុមកម្ពុជា អាចនឹងធ្វើបានល្អដូចប្រកួតជើងទី១ នៅលើទឹកដីខ្លួនឯង ដើម្បីនាំយកជ័យជម្នះត្រឡប់មកមាតុប្រទេសវិញ ឬយ៉ាងណានោះទេ ព្រោះពេលនេះ ក្រុមប៉ាគីស្ថាន កំពុងអន្ទះសារខ្លាំង ក្នុងការវាយបកយកឈ្នះលើក្រុមកម្ពុជាវិញ។

លោក José Antonio Nogueira គ្រូបង្វឹកក្រុមជម្រើសជាតិប៉ាគីស្ថាន បានបង្ហាញការប្តេជ្ញាចិត្តខ្ពស់ សម្រាប់ការទាមទារ នៅអ្វីដែលក្រុមរបស់លោកបានបាត់បង់ នៅលើទឹកដីកម្ពុជា ដោយលោកបាននិយាយថា៖ «នេះជាការប្រកួតដ៏សំខាន់ ដូច្នេះយើងត្រូវតែប្រឹងប្រែងឲ្យអស់ពីសមត្ថភាព ដើម្បីស្វែងរកជ័យជម្នះមកវិញ»។

ចំណែកខ្សែប្រយុទ្ធពាក់លេខ១០ ជាអនុប្រធានក្រុមជម្រើសជាតិប៉ាគីស្ថាន Hassan Bashir បាននិយាយក្នុងសន្និសីទកាសែតនោះដែរថា៖ «ខ្ញុំកំពុងអន្ទឹងរង់ចាំការប្រកួតនេះ។ តាមលទ្ធផលកន្លងមក គឺវាមិនល្អសម្រាប់ក្រុមរបស់យើងទេ ប៉ុន្តែសម្រាប់ការប្រកួតលើកនេះ យើងជឿជាក់លើក្រុមរបស់យើងថា នឹងទទួលបានលទ្ធផលល្អ»៕

កែសម្រួលដោយ៖ ​Cambosport



ពេលនេះលោកអ្នកអាចប្រើប្រាស់កម្មវិធី V9BET តាមរយះទូរស័ព្ទដៃ យ៉ាងងាយស្រួល លឿននិងរហ័ស
ពត័មានបន្ថែម: http://camsoccer.net

Loading...
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.