v9
V9BET

ស្ងាត់ៗ! Juventus ត្រៀមវៃចេញកីឡាករ ៥រូបដើម្បីទិញ Pogba មកវិញ

3 months ago​ | ដោយ V-Dr

ក្លិប Juventus កំពុងតែបង្ហាញជំនឿចិត្តនិងក្តីសង្ឃឹមថានឹងចុះហត្ថលេខានាំយកអតីតខ្សែបម្រើ Paul Pogba ពីក្រុមបិសាចក្រហម Manchester United មកវិញនៅរដូវកាលថ្មីនេះ។ទោះបីជាមានចេតនាបែបនេះយ៉ាងណាក្តី ម្ចាស់ជើងឯក SerieA ចាំបាច់ត្រូវបញ្ចេញកីឡាករមួយចំនួនដើម្បីមានថវិកាគ្រប់គ្រាន់សម្រាប់ដាក់សំណើរនាំយកម្ចាស់ជ័យលាភី World Cup ២០១៨ រូបនេះមកកាន់ទឹកដី Turin សាជាថ្មី។

កីឡាករ ៥នាក់អាចដែលក្លឹបអាចនិងធ្វើការសម្រេចចិត្តលក់ចេញមានដូចជាៈ Douglas Costa, Mario Mandzukic, Joao Cancelo, Juan Cuadrado និង Mattia Perin។ រដូវកាលចាស់កន្លងមក Pogba មិនសប្បាយចិត្តជាមួយនឹងទម្រង់លេងព្រមទាំងវិធីសាស្រ្តដឹកនាំរបស់ក្រុម ព្រមទាំងជាមួយប្រិយមិត្តគាំទ្រនាកីឡាដ្ឋាន Old Trafford ហើយក៏មានចេតនាចង់វិលត្រឡប់ទៅកាន់ប្រទេសអ៊ីតាលីវិញ។តែសម្រាប់ Man United វិញបានបង្ហាញជំហររបស់ខ្លួនលើបញ្ហានេះយ៉ាងច្បាស់ថាក្រុមមិនចង់បានបង់កីឡាករឆ្នើមរបស់ខ្លួន ជាពិសេសអ្នកចាំទី David de Gea ផងដែរ។

ប៉ុន្តែយ៉ាងណាមិញ Man United មិនជឿថា Juventus ហ៊ានចំណាយប្រាក់ប្រមាណ ១៥០លានផោនដើម្បីនាំយករូបគេត្រលប់ទៅអ៊ីតាលីវិញ ស្របពេលកីឡាករអន្តរជាតិបារាំងរូបនេះ គឺជាអ្នកស៊ុតបញ្ចូលទីច្រើនជាងគេរបស់ក្លឹបនៅរដូវកាលនេះដោយមាន ១៦គ្រាប់នៅក្នុងការប្រកួតទាំងអស់។

កែសម្រួលដោយ៖ Cambosport
ប្រភព៖ BBC

Loading...
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.