v9
V9BET

School Game នឹងបើកការប្រកួតថ្ងៃនេះ ដើម្បីរកអ្នកឆ្នើម ត្រៀមទៅស៊ីហ្គេម ឆ្នាំ២០២៣

3 months ago​ | ដោយ V-Dr

ការប្រកួតកីឡាសិស្សថ្នាក់ជាតិ លើកទី១ ឆ្នាំ២០២៩ (School Game 2019) នឹងបើកការប្រកួតជាផ្លូវការ នៅរសៀលថ្ងៃអង្គារនេះ ដើម្បីស្វែងរកអត្តពលិកវ័យក្មេង មានទេពកោសល្យ និងសមត្ថភាព ត្រៀមឆ្ពោះទៅចូលរួមការប្រកួតស៊ីហ្គេម ឆ្នាំ២០២៣ នៅប្រទេសកម្ពុជា។

ទាក់ទងនឹងការប្រកួតនេះ លោក ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា បានថ្លែង ក្នុងសន្និសីទកាសែត កាលពីចុងសប្តាហ៍មុនថា៖ «ការប្រកួតកីឡាសិស្សថ្នាក់ជាតិ ជាលើកដំបូងនេះ ជាការផ្តល់ឱកាស នឹងជាឧបករណ៍វាស់ម៉ែត្រទៅដល់គ្រប់កីឡាករ កីឡាការិនីទាំងអស់ ដើម្បីឲ្យពួកគេ បានដឹងពីសមត្ថភាពផ្ទាល់ខ្លួន ហើយពួកគេ ក៏ជាគ្រប់ពូជ និងគ្រាប់ពេជ្យរបស់កម្ពុជា ដែលយើងត្រូវជ្រើសរើស និងជំរុញឲ្យពួកគេ ទៅដល់ស៊ីហ្គេម ឆ្នាំ២០២៣ ផងដែរ»។

ប្រតិភូ គ្រូបង្វឹក និងអត្តពលិកសរុបចំនួន៣៣៩០នាក់ ដែលត្រូវចូលរួមប្រកួតប្រជែងគ្នា លើប្រភេទកីឡាចំនួន១១ នៅក្នុងការប្រកួតកីឡាសិស្សថ្នាក់ជាតិនេះ នឹងត្រូវមកជួបជុំគ្នា នៅពហុកីឡដ្ឋានជាតិ នារសៀលម៉ោង ៣:៣០ ថ្ងៃអង្គារនេះ ដើម្បីធ្វើការបើកការប្រកួតព្រឹត្តិការណ៍នេះ ក្រោមអធិបតីភាពរបស់លោក ស សុខា ហើយមន្រ្តីរៀបចំការប្រកួតចំនួន៣៩០នាក់ និងភាគីពាក់ព័ន្ធមួយចំនួនទៀត ក៏នឹងត្រូវចូលរួម នៅក្នុងពិធីនេះផងដែរ។

ចំពោះប្រភេទកីឡា ដែលនឹងត្រូវបើកការប្រកួតយមុនគេ នៅថ្ងៃអង្គារនេះ រួមមានបាល់ទាត់ បាល់ទះ បាល់បោះ និងកីឡាតេក្វាន់ដូ ITF ចំណែកប្រភេទកីឡាចំនួន៧ មានអត្តពលកម្ម ហែលទឹក ប៉េតង់ វាយកូនឃ្លីលើតុ វាយសី តេក្វាន់ដូ WTF និងការ៉ាតេ នឹងត្រូវប្រកួតប្រជែងគ្នាជាបន្តបន្ទាប់ ក្នុងព្រឹត្តិការណ៍នេះដែរ រហូតដល់ថ្ងៃទី១៨ ខែមិថុនា ហើយអត្តពលិកមានទេពកោសល្យ និងសមត្ថភាព នឹងត្រូវបានជ្រើសរើសដាក់ឲ្យចូលហ្វឹកហាត់ក្នុងក្រុមជម្រើសជាតិ ត្រៀមស៊ីហ្គេម ឆ្នាំ២០២៣។

លោក ស សុខា បានបញ្ជាក់ថា៖ «សុបិនរបស់យើង នៅពេលនេះ គឺនៅឆ្នាំ២០២៣ យើងចង់បង្ហាញភាពអស្ចារ្យរបស់កម្ពុជាយើង អ៊ីចឹងយើងត្រូវចាប់ផ្តើមកសាងធនធានមនុស្សពីស្រទាប់យុវជននេះទៅ ដើម្បីរុញឲ្យពួកគាត់ ចូលរួមបន្តនៅក្នុងក្រុមធំជម្រើសជាតិ ហើយការជ្រើសរើសថ្នាលនេះ គឺយើងគួរជ្រើសរើសឲ្យត្រូវជំនាញ ព្រោះបើកីឡាករម្នាក់ ចាប់យកច្រើនជំនាញ ក៏ថ្ងៃអនាគតទៅមុខមិនរួចដែរ»៕

កែសម្រួលដោយ៖ Cambosport

Loading...
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.