v9
V9BET

Jan Oblak ចង់ផ្ទេរចេញពី At.Madrid ដើម្បីចូលរួមជាមួយ Man.United

2 months ago​ | ដោយ V-Dr

អ្នកចាំទី Jan-Oblak របស់ Atletico Madrid បានបង្ហាញពីចេតនាចង់ចាកចេញពីក្លឹបនៅរដូវក្តៅនេះនិងបានបង្ហាញពីចំណាប់អារម្មណ៍ទៅលើការផ្ទេរទៅកាន់ក្លិប Manchester United។ Oblak បានបង្ហាញពីកង្វល់ ក្រោយពីមិត្តរួមក្រុមមួយចំនួនចង់ស្វែងរកការប្រកួតប្រជែងថ្មី ដូចជា Antoine Griezmann និង Diego Godin, Lucas Hernandez, Filipe Luis ព្រមទាំង Juanfran ផងដែរ។គេហទំព័រ ESPN បានចុះផ្សាយថា Oblak ដែលបានគាំទ្រក្រុម Man Utd តាំងពីនៅក្មេងនោះ ចង់មានបំណងចង់ផ្លាស់ទៅលេងនៅទឹកដី Old Trafford បើទោះបីជាក្រុម Man.United មិនមានកៅអីលេងនៅក្របខ័ណ្ឌ Champions League រដូវកាលក្រោយនោះ។ កន្លងមកកីឡាករអន្តរជាតិស្លូវើនៀ Oblak បានចុះហត្ថលេខាលើកិច្ចសន្យាមួយជាមួយក្រុម Atletico នៅក្នុងខែមេសា ហើយមានសុពលភាពរហូតដល់ឆ្នាំ២០២៣។

ក្រុម Man United អាចមានលទ្ធភាពបើកផ្លូវចុះហត្ថលេខានាំយក Oblak ប្រសិន អ្នកចាំទីបច្ចុប្បន្ន David de Gea ដែលជួបភាពមិនច្បាស់លាស់អាចនិងត្រូវចាកចេញពីក្លឹបព្រោះរូបគេនៅសល់កិច្ចសន្យាមួយឆ្នាំទៀតប៉ុណ្ណោះ ជាមួយក្រុមក្រោយពីក្លឹបជើងឯកបារាំង PSG បានបង្ហាញការចង់បានរូបគេទៅរួមក្រុមនៅរដូវកាលថ្មីនោះ។

រដូវកាល(២០១៨-២០១៩)កន្លងទៅនេះ Oblak មិនអោយគេស៊ុតបញ្ចូលទីរៀងរាល់ការប្រកួតរហូតដល់២០ដង (Cleansheet) ក្នុងការបង្ហាញខ្លួន ៣៧ប្រកួតនៅ La Liga និង ជួយ Atletico បញ្ចប់រដូវកាលក្នុងចំណាត់ ថ្នាក់លេខ២ បន្ទាប់ពីក្រុម Barcelona។

កែសម្រួលដោយ៖ ​Cambosport
ប្រភព៖ dailymail

Loading...
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.