v9
V9BET

កំនត់់ត្រាចុះហត្ថលេខាកីឡាករ ៥រូបដ៏អាក្រក់បំផុតនៅក្របខណ្ឌ Premier League

2 months ago​ | ដោយ V-Dr

ក្របខ័ណ្ឌ Premier League បានក្លាយទៅជាលីកកំពូលពេញនិយមរបស់ពិភពលោកជាច្រើនឆ្នាំមកហើយ ខណៈពេលដែលក្រុមនីមួយៗបានចំណាយប្រាក់រាប់លានដុល្លាដើម្បីវិនិយោគលើទីផ្សារទិញដូរកីឡាករដើម្បីនាំក្លឹបទទួលជោគជ័យ។ យ៉ាងណាមិញក្លឹបក៏បានចំណាយប្រាក់យ៉ាងច្រើនដើម្បីទាក់ទាញកីឡាករមានទេពកោសល្យដ៏ល្អបំផុតពីជុំវិញពិភពលោកដើម្បីជួយពួកគេសម្រេចគោលដៅ ព្រមទាំងធ្វើឱ្យក្លឹបក្លាយជាលីកដែលមានការប្រកួតប្រជែងបំផុតនិងល្អបំផុតនៅក្នុងពិភពលោក។

ប៉ុន្តែការចំណាយច្រើនមិនមែនចេះតែសមប្រកប និងតែងតែទទួលបានជោគជ័យសម្រាប់ក្លឹបទេ។សូមក្រឡេកមើលកីឡាករឆ្នើម ៥នាក់ដែលមិនអាចបង្ហាញទម្រង់លេងបានល្អតាមការរំពឹងទុករបស់ក្រុមនាពេលកន្លងមកនិងបានជាប់ចំណាត់ថ្នាក់ជាការចុះហត្ថលេខាដ៏អាក្រក់បំផុតនៅក្នុងប្រវត្តិសាស្ត្រ Premier League ក្នុងរូបភាពផ្ទេរមកជាអចិន្រ្តៃយ៏ និងខ្ចីជើង។

១.Angel Di Maria

ខ្សែបម្រើស្លាបអាហ្សង់ទីនរូបនេះបានផ្ទេរមកកីឡាដ្ឋាន Old Trafford នៅរដូវកាល ២០១៤-២០១៥ ក្នុងតម្លៃ ៥៩,៧លានផោនជាមួយក្តីរំពឹងទុកថា Di Maria នឹងជួយកែលម្អក្រុមបានប្រសើរក្រោយពី Sir Alex Ferguson ចូលនិវត្តន៏។ ជាមួយការចូលលេងដោយពាក់អាវលេខ៧ ដ៏ល្បីល្បាញរបស់ក្លិបដែលពីមុនត្រូវបាន Ronaldo និង Beckham ពាក់នោះ Di Maria បានជាប់ជាកីឡាករឆ្នើមប្រចាំខែកញ្ញា ២០១៤។ ប៉ុន្តែខែបន្ទាប់គឺ តុលា ទម្រង់លេងរបស់ Di Maria បានធ្លាក់ចុះ។ ក្នុងខែវិច្ឆិការូបគេបានរងរបួសនិងអូសបន្លាយរហូតដល់ខែមករា។ នៅទីបញ្ចប់គាត់បានរកគ្រាប់បាល់បានត្រឹមតែ ៣គ្រាប់ប៉ុណ្ណោះក្នុងការបង្ហាញខ្លួន ២៧ប្រកួតឱ្យក្លិប។ ទីបំផុត Di Maria បានចាកចេញទៅកាន់ក្លឹប PSG រហូតមកដល់ពេលសព្វថ្ងៃនេះ។

២.Radamel Falcao

ក្នុងឆ្នាំ២០១៤ Falcao ខ្សែប្រយុទ្ធម្នាក់ក្នុងចំណោមខ្សែប្រយុទ្ធដ៏ល្អបំផុតនៃជំនាន់នោះគាត់ត្រូវបាន Manchester United ខ្ចីជើងពី Monaco ជាមួយនឹងជម្រើសដើម្បីទិញជាអចិន្ត្រៃយ៏។ ប៉ុន្តែដូចជាមិត្តរួមក្រុមរបស់គាត់ Di Maria Falcao មិនអាចបំពេញតាមការរំពឹងទុករបស់ក្រុម និងបញ្ចប់រដូវកាលចូលលេងបានត្រឹមតែ ៤គ្រាប់ក្នុង ២៦ប្រកួតទីបំផុតបិសាចក្រហមបានបដិសេធមិនអនុវត្តជម្រើសដើម្បីទិញ Falcao ជាអចិន្ត្រៃនោះទេ។

ជាថ្មីម្តងទៀត Falcao ត្រូវបានលោក Jose Mourinho ខ្ចីជើងជាថ្មីម្តងទៀតពីក្លិប Monaco នៅរដូវកាល២០១៥-២០១៦។ នៅតែមិនបានបង្ហាញទម្រង់លេងតាមដែលការចង់បាន ហើយដោយសារតែលទ្ធផលមិនល្អលោក Jose ត្រូវបានគេបណ្តេញចេញនៅក្នុងខែធ្នូ ហើយលោក Guus Hiddink ត្រូវបានតែងតាំងជាអ្នកចាត់ការ។ រីឯ Falcaoបានរបួសសាច់ដុំធ្ងន់ធ្ងរ ហើយបានបង្ហាញខ្លួនត្រឹមតែ ១០ប្រកួត ប៉ុណ្ណោះទីបំផុតរូបគេបានវិលត្រឡប់មក Monaco វិញនៅរដូវកាលបន្ទាប់។

៣.Andy Carroll

ខ្សែប្រយុទ្ធដែលមានកម្ពស់ខ្ពស់ Carroll ត្រូវបានហង្សក្រហម Liverpool ចុះហត្ថលេខានាំយករូបគេមកក្នុងតម្លៃ ៣៥លានផោនដើម្បីជំនួសតំណែងកីឡាករ Fernando Torres។ ក្នុងរដូវកាល ២០១០-២០១១ ប៉ុន្តែត្រូវរងចាំបង្ហាញខ្លួនដល់ខែមីនា ឆ្នាំ២០១១ ដោយសារតែរបួសរបស់គាត់ជាមួយ Newcastle។ បង្ហាញខ្លួនជាលើកដំបូងសម្រាប់ Liverpool ជាមួយ Manchester United ជាមួយលទ្ធផលជ័យជំនះ ៣-១។ ទីបំផុត Carroll រកបានតែ ៦គ្រាប់ប៉ុណ្ណោះ សម្រាប់ក្លឹបក្នុងការបង្ហាញខ្លួន ៤៤លើកនៅលីកកំពូល និង១១គ្រាប់គ្រប់ក្របខណ្ឌប្រកួតមុនពេលត្រូវបាន West Ham ខ្ចីជើងនៅរដូវកាល ២០១២-២០១៣ និងទិញជាអចិន្រ្តៃយ៏។

៤.Alexis Sanchez

Man United បានប្រជែងឈ្នះ Manchester City ដើម្បីចុះហត្ថលេខានាំយក Sanchez ពីក្រុម Arsenal មកទឹកដី Old Trafford កាលពីខែមករា ឆ្នាំ២០១៨។ ប៉ុន្តែអ្វីៗមិនបានដំណើរការយ៉ាងរលូននោះទេពោលគឺរូបគេបានធ្លាក់ទម្រង់លេងជាបន្តបន្ទាប់។ ក្នុងនាមជាកីឡាករដែលមានប្រាក់បៀរវត្សខ្ពស់បំផុត Sanchez ធ្លាប់ត្រូវបានក្រុមរំពឹងថានឹងបន្ថែមកំលាំងគាំទ្រដល់ខ្សែប្រយុទ្ធ។ ទីបំផុតខ្សែបម្រើអន្តរជាតិឈីលីរូបនេះត្រូវបានដាក់អោយចូលលេងក្នុងនាមជាកីឡាករបម្រុងតាំងពី អតីតគ្រូបង្វឹក Mourinho និងលោក Solskjaer ។ បង្ហាញខ្លួន៣២លើក Sanchezរកបានតែ៣គ្រាប់ប៉ុណ្ណោះ។

៥.Ali dia

Dia មិនមែនជាកីឡាករបាល់ទាត់អាជីពពេញលក្ខណៈទេហើយត្រូវបានគេជឿជាក់ថាគាត់បានបោកបញ្ឆោតគ្រូបង្វឹកក្រុម Southampton លោក Graeme Souness អោយនាំយករូបគេមករួមក្រុមនៅឆ្នាំ១៩៩៦។ លោក Souness បានពណ៌នាថាវីរបុរសបាល់ទាត់លោក George Weah បានខលទូរស័ព្ទមកលោកហើយប្រាប់ថា Dia គឺជាបងប្អូនជីដូនមួយដែលធ្លាប់លេងនៅក្លឹប Paris Saint-Germain និងបានបង្ហាញខ្លួនច្រើនដងតំណាងអោយប្រទេសសេណេហ្គាល់។ ផ្ទុយទៅវិញគាត់ជានិស្សិតសាកលវិទ្យាល័យម្នាក់ប៉ុណ្ណោះ។ ប៉ុន្មានថ្ងៃក្រោយត្រូវបានចុះហត្ថលេខា Dia បានចូលលេងអោយ Southampton ជាមួយនិង Leeds United ដោយប្តូរចូលជំនួសកីឡាករ Le Tissier នៅនាទីទី៣២ និងត្រូវបានដកចេញនៅនាទីទី៨៥ ក្នុងការបង្ហាញខ្លួនដំបូងរបស់គាត់។ មិនយូរប៉ុន្មានក្រោយមកគាត់ត្រូវបានបញ្ចប់កិច្ចសន្យាដោយក្លឹប។ ហើយ Dia បានបន្តការដើររកក្លឹបដោយមិនមានគោលដៅហើយក្រោយមកបានបោះបង់ការអាជីពនេះទាំងស្រុង។

កែសម្រួលដោយ៖ Cambosport
ប្រភព៖ sportskeeda

Loading...
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.