v9
V9BET

រឿង សោភ័ណ្ឌ ចង់សងសឹក Ao Vatan ជាថ្មី ក្រោយបរាជ័យ ក្នុងការផ្តួលម្ចាស់ខ្សែក្រវាត់រូបនេះឲ្យសន្លប់ ដូចការតាំងចិត្ត

3 months ago​ | ដោយ V-Dr

អ្នកប្រដាល់ជើងខ្លាំងរបស់កម្ពុជា រឿង សោភ័ណ្ឌ មិនអាចផ្តួលម្ចាស់ខ្សែក្រវាត់៤ស្ថាប័នរបស់ថៃ Ao Vatan បាននោះទេ ផ្ទុយទៅវិញ សោភ័ណ្ឌ ត្រូវបានចៅក្រមកាត់ក្តីឲ្យចាញ់ពិន្ទុថ្នាក់ម្នាក់នេះ ទាំងមិនអស់ចិត្ត ធ្វើឲ្យរូបគេមានចិត្តអន្ទះសារ ក្នុងការចង់សងសឹកជាមួយ Ao Vatan ឲ្យបានលឿន តាមដែលអាចធ្វើទៅបាន។

សិស្សគណក្លិបមកុដរាជសីនៃក្រសួងមហាផ្ទៃ រឿង សោភ័ណ្ឌ បាននិយាយប្រាប់កាសែតក្នុងស្រុក ក្រោយការប្រកួតថា៖ «ចង់ឲ្យគណៈកម្មការដាក់ឲ្យខ្ញុំ បានប្រកួតសងសឹកជាមួយកីឡាករថៃ Vo Vatan ឡើងវិញ ក្នុងពេលឆាប់ៗខាងមុខ តាមដែលអាចធ្វើទៅបាន ព្រោះការសម្រេចឲ្យលើកនេះ ខ្ញុំមិនអស់ចិត្តទាល់តែសោះ។ ខ្ញុំគួរតែបានលទ្ធផលស្មើ ព្រោះថៃម្នាក់នេះ ក៏ស្រុតកម្លាំង ក្រោមកណ្តាប់ដៃរបស់ខ្ញុំដែរ»។

តាមរយៈការប្រកួត នៅលើសង្វៀន SEATV កាលពីថ្ងៃអាទិត្យនោះ រឿង សោភ័ណ្ឌ ដែលមានតាំងចិត្តផ្តួល Ao Vatan ឲ្យសន្លប់ កុំឲ្យបាន៥ទឹកនោះ បានព្យាយាមប្រើកណ្តាប់វាយសន្ធាប់ទៅលើម្ចាស់ខ្សែក្រវាត់៤ស្ថាប័នរូបនេះ ភ្លាមៗ ប៉ុន្តែ Ao Vatan បានធ្វើការវាយបកសងវិញភ្លាមៗ។

បើទោះបីជាកណ្តាប់ដៃរបស់ រឿង សោភ័ណ្ឌ បានធ្វើឲ្យរូបគេស្ទើរតែបាត់បង់ជំហរ និងដួល នៅចុងទឹកទី២ ប៉ុន្តែ Ao Vatan បានព្យាយាមវាយប្តូរកណ្តាប់ដៃ ទាត់ កែង ពិសេសបុកជង្គង់បានយ៉ាងល្អ សម្រាប់ការប្រកួត៣ទឹកចុងក្រោយ ហើយតាមការប្រកួតជាក់ស្តែង Vo Vatan បានយកប្រៀបលើ សោភ័ណ្ឌ ច្រើននៅទឹកទី៤ លើការបុកជង្គង់ ហើយនេះជាមូលហេតុដែលចៅក្រមសម្រេចឲ្យថៃម្នាក់នេះឈ្នះ រឿង សោភ័ណ្ឌ ក្នុងពិន្ទុ ៣ទល់នឹង២នាក់។

យ៉ាងណាក៏ដោយ បើសិនជាមានការផ្គូផ្គងឲ្យ រឿង សោភ័ណ្ឌ ជួប Vo Vatan ម្តងទៀតនោះ គឺវានឹងក្លាយជាការប្រកួត ដែលទទួលបានការគាំទ្រច្រើនបំផុតពីអ្នកទស្សនា ព្រោះការប្រកួតលើកនេះ អ្នកទាំង២ បានវាយប្តូរគ្នាយ៉ាងសាហាវ និងជក់ចិត្តបំផុត ប៉ុន្តែលទ្ធផលចុងក្រោយគឺ រឿង សោភ័ណ្ឌ ជាអ្នកចាញ់៕

កែសម្រួលដោយ៖ Cambosport

Loading...
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.